Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 31:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ចូរ​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ។ ចូរ​ដាក់​បទ​ចម្រៀង​នេះ​នៅ​ក្នុង​មាត់​របស់​គេ ដើម្បី​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​បន្ទាល់​ឲ្យ​យើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ចូរ​សរសេរ​បទ​ចម្រៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ​ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សំរាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ចូរ​សរសេរ​បទ​ចំរៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 31:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ» នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។


៙ សូម​ឲ្យ​សេចក្ដី​ទាំង​នេះ​បាន​កត់​ត្រា​ទុក សម្រាប់​មនុស្សជំនាន់​ក្រោយ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​មួយ​ដែល​នឹង​កើត​ឡើង បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។


អ្នក​ត្រូវ​ប្រាប់​គាត់ ហើយ​ឲ្យ​គាត់​និយាយ​ជំនួស​អ្នក យើង​នឹង​នៅ​ជា‌មួយ​មាត់​របស់​អ្នក និង​ជា‌មួយ​មាត់​របស់​គាត់ ក៏​នឹង​បង្រៀន​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ផង។


យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំងអ្នក​ដោយ​ស្រមោល​ដៃ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ដាំ​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ហើយ​ពោលទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


នោះ​ព្រះ‌យេហូវ៉ា​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ដាក់​ពាក្យ​របស់​យើង​នៅ​ក្នុង​មាត់​អ្នក​ហើយ


ទោះ​បើ​គេ​ស្តាប់ ឬ​មិន​ស្ដាប់​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​មួយ​បាន​មក​ក្នុង​ពួក​គេ​ហើយ។


អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​បន្ទាល់​ដល់​អ្នក​ទាំង​នោះ និង​ដល់​ពួក​សាសន៍​ដទៃ។


អ្នក​ណា​ដែល​បដិសេធ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ​ក្រម​ដែល​កាត់​ទោស​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​បំផុត។


ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។


នៅ​ថ្ងៃ​នោះ យើង​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​សារ​តែ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​គេ​បាន​ងាក​បែរ​ទៅ​រក​ព្រះ​ដទៃ។


«ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ចំហៀង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ដើម្បី​ឲ្យ​គម្ពីរ​នេះ​បាន​នៅ​ទី​នោះ ទុក​ជា​បន្ទាល់​ទាស់​នឹង​អ្នក។


បន្ទាប់​មក លោក​ម៉ូសេ​សូត្រ​ពាក្យ​នៅ​ក្នុង​បទ​ចម្រៀង​នេះ ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ស្ដាប់​រហូត​ដល់​ចប់។


«ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹងថ្លែង ហើយ​សូម​ឲ្យ​ផែន‌ដី​ស្តាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ


ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក ហើយ​ត្រូវ​ដំណាល​សេចក្ដី​ទាំង​នេះ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក និង​ពេល​ក្រោក​ឡើង​ផង។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «មើល៍ ថ្ម​នេះ​នឹង​បាន​ជា​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​យើង។ ដូច្នេះ ថ្ម​នេះ​នឹង​បាន​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ក្រែង​អ្នក​រាល់​គ្នា​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​របស់​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម