Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 2:5 - អាល់គីតាប

5 ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ណាពី​មួយ​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទោះ​បើ​គេ​ស្តាប់ ឬ​មិន​ស្ដាប់​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​មួយ​បាន​មក​ក្នុង​ពួក​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​១​បាន​មក​ក្នុង​ពួក​គេ​ហើយ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 2:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អេលី‌យ៉ាសាក់ ជា​អ្នក​ជំនិត​របស់​អុលឡោះ​ជ្រាប​ថា ស្តេច​ស្រុក​អ៊ីស្រ‌អែល​ហែក​អាវ​គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ហែក​អាវ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ខ្ញុំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រ‌អែល​មាន​ណាពី​ម្នាក់​មែន!»។


ស្តេច​ចាត់​លោក​យេហ៊ូ‌ឌី​ឲ្យ​ទៅ​យក​ក្រាំង​នោះ​មក។ លោក​យេហ៊ូ‌ឌី​ក៏​ទៅ​យក​ក្រាំង​ពី​ការិយា‌ល័យ​របស់​លោក​អេលី‌សាម៉ា ជា​ស្មៀន​ស្តេច ហើយ​អាន​ឲ្យ​ស្តេច និង​មន្ត្រី​ទាំង​អស់​ដែល​ឈរ​អម​ស្តេច​ស្ដាប់។


ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​ឲ្យ​ច្បាស់​ថា ថ្ងៃ​នេះ ខ្ញុំ​និយាយ​យ៉ាង​ដាច់‌អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។


«កូន​មនុស្ស​អើយ! ពូជ‌ពង្ស​អ៊ីស្រ‌អែល​ដែល​ជា​ពូជ​បះ‌បោរ​នេះ មុខ​ជា​សួរ​អ្នក​ថា “តើ​អ្នក​ធ្វើ​អ្វី?”


«ចូរ​សួរ​ពូជ​បះ‌បោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន នាំ​យក​មក​ស្រុក​បាប៊ី‌ឡូន។


ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។


ចូរ​ចោទ​ប្រស្នា​មួយ​ដល់​ពូជ​អ្នក​បះ‌បោរ​នេះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ចូរ​រៀបចំ​ថ្លាង​មួយ​ដាក់​នៅ​លើ​ភ្លើង រួច​ចាក់​ទឹក​ទៅ​ក្នុង​ថ្លាង​នោះ។


ផ្ទុយ​ទៅ​វិញ បើ​អ្នក​ទូន្មាន​មនុស្ស​អាក្រក់ តែ​គេ​មិន​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន រីឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​គ​និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្ដី​បន្ទោស​ពួក​គេ​បាន​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​ឲ្យ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ»។


ពេល​ណា​ហេតុ‌ការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុ‌ការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ណាពី​មួយ​នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​ឲ្យ​លះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះ‌បង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំ‌ខាន រីឯ​អ្នក​វិញ​អ្នក​នឹង​រួច​ជីវិត។


បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ជា​អ្នក​បះ‌បោរ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់មាន​បន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រ‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ!


ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្ដែ ឥឡូវ​នេះ​គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។


លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ដ​អង់​អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​បន្ទូល​របស់​អុលឡោះ​ដល់​បង​ប្អូន។ ប៉ុន្ដែ ដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​បន្ទូល​នេះ ហើយ​ដោយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ


បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​អុលឡោះ តើ​ចិត្ដ​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​អុលឡោះ​លែង​ស្មោះ​ត្រង់​ដែរ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម