អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ចោទិយកថា 26:7 - អាល់គីតាប យើងខ្ញុំក៏ស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ អុលឡោះតាអាឡាទ្រង់ឮពាក្យរបស់យើងខ្ញុំ ទ្រង់មើលឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ យើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ហើយព្រះអង្គបានឮសម្រែកយើងខ្ញុំ ក៏ឃើញទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោយើងខ្ញុំ ហើយទ្រង់បានឮសំរែកយើងខ្ញុំ ក៏ឃើញសេចក្ដីទុក្ខលំបាក នឹងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង |
អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
សូមបែរមើលមកខ្ញុំ សូមប្រណីសន្ដោសខ្ញុំ ដូចទ្រង់ធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់នាមរបស់ទ្រង់។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
ច្រើនឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីបស្លាប់។ កូនចៅអ៊ីស្រអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយសូមអង្វរអុលឡោះសំរែករបស់គេលាន់ឮឡើងដល់ទ្រង់។
ឥឡូវនេះ សំរែករបស់ជនជាតិអ៊ីស្រអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។
ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។
យើងឮជនជាតិអ៊ីស្រអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។
អុលឡោះតាអាឡាដែលបានបង្កើតអ្វីៗទាំងអស់ អុលឡោះតាអាឡាដែលបានសូនផែនដី ហើយដាក់ឲ្យនៅមាំមួន ឥតរង្គើ ទ្រង់ដែលមាននាមថា អុលឡោះតាអាឡា មានបន្ទូលដូចតទៅ៖
ដោយមានបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកពុនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសំរែករបស់ពួកគេដែរ»។