ឥឡូវនេះចូរគោរពកោតខ្លាចអុលឡោះតាអាឡា ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងមិនចេះគៃបន្លំ ទ្រង់មិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
កិច្ចការ 24:26 - អាល់គីតាប លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ ព្រះគម្ពីរខ្មែរសាកល ក្នុងពេលជាមួយគ្នា លោកក៏សង្ឃឹមដែរថា ប៉ូលនឹងឲ្យប្រាក់ដល់លោក ដូច្នេះលោកហៅប៉ូលមកសន្ទនាជាមួយជាញឹកញាប់។ Khmer Christian Bible នៅពេលជាមួយគ្នានោះដែរ គាត់សង្ឃឹមថា គាត់នឹងទទួលបានប្រាក់ពីលោកប៉ូល ដូច្នេះ ក៏ចាត់គេឲ្យហៅលោកប៉ូលមកនិយាយគ្នាជាមួយគាត់ជាញឹកញាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលជាមួយគ្នានោះ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ុល ហេតុនេះហើយបានជាលោកឲ្យគេទៅហៅលោកប៉ុល មកសន្ទនាជាមួយជាញឹកញាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង |
ឥឡូវនេះចូរគោរពកោតខ្លាចអុលឡោះតាអាឡា ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងមិនចេះគៃបន្លំ ទ្រង់មិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្តី។
អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។
មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។
ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចំរើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។
អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរ ពួកគេចូលដៃជាមួយចោរ ពួកគេចូលចិត្តសំណូក ហើយគិតតែពីស្វះស្វែងរកជំនូន គឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេ ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត និងអ្នកនិយាយការពិត ទើបអាចនៅក្បែរបាន គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកំរៃ អ្នកមិនព្រមទទួលសំណូក អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ គេបបួលទៅប្រហារជីវិតអ្នកដទៃ អ្នកមិនចង់ឃើញអំពើអាក្រក់។
អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ពួកគេជាមេដឹកនាំ តែមិនចេះគិតពិចារណាអ្វីទាំងអស់ ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន ហើយគិតតែពីស្វែងរកផលប្រយោជន៍ របស់ខ្លួនប៉ុណ្ណោះ។
មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក អ៊ីមុាំបង្រៀនហ៊ូកុំ ដោយចង់បានកំរៃ ណាពីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកនាមអុលឡោះតាអាឡាមកប្រើ ទាំងពោលថា: “អុលឡោះតាអាឡានៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។
បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលនគរអុលឡោះទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
មិនត្រូវបំពានលើហ៊ូកុំ ឬវិនិច្ឆ័យនរណាម្នាក់ ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ អុលឡោះបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយទ្រង់ឥតប្រហែសនឹងបំផ្លាញគេឡើយ
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះអុលឡោះតាអាឡា និងនៅចំពោះស្តេច ដែលទ្រង់តែងតាំងចុះថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្តោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។
ប៉ុន្តែ កូនប្រុសរបស់សាំយូអែល ពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្តីដោយអយុត្តិធម៌។