សុភាសិត 29:4 - អាល់គីតាប4 ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចំរើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ស្ដេចធ្វើឲ្យស្រុកបានស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌ រីឯមនុស្សដែលស៊ីសំណូករំលំស្រុកវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្ដីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកតង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចម្រើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្ដីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកដង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។ សូមមើលជំពូក |
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេចឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ហើយពេញចិត្តឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។