សូមឲ្យអ៊ីស្រាអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ ឲ្យងើបមុខឡើងវិញ ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ លើសលុប»។
អេសាយ 46:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រាអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។ ព្រះគម្ពីរខ្មែរសាកល យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់យើងក៏មិនបង្អង់ដែរ យើងនឹងតាំងសេចក្ដីសង្គ្រោះរបស់យើងនៅក្រុងស៊ីយ៉ូន សម្រាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សំរាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់អញ។ អាល់គីតាប យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។ |
សូមឲ្យអ៊ីស្រាអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ ឲ្យងើបមុខឡើងវិញ ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ លើសលុប»។
ព្រះជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
ព្រះជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។ ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។
ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់ លោកយ៉ាកុបហើយ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមក ដូចទឹកសន្សើម ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមក ដូចទឹកភ្លៀង ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង និងឲ្យសេចក្ដីសុចរិត ពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាព្រះអម្ចាស់ ដែលបានបង្កើតអ្នកនោះមក»។
សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់តាមសេចក្ដីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា ព្រះជាអម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។
យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។
ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក ដែលព្រះអង្គបានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
ក្រុងនេះនឹងធ្វើឲ្យយើងមានអំណរសប្បាយ ហើយមានកេរ្តិ៍ឈ្មោះល្បី។ ពេលប្រជាជាតិទាំងអស់នៅលើផែនដីឮដំណឹងថា យើងឲ្យពរដល់ក្រុងនេះ គេនឹងនាំគ្នាលើកតម្កើងយើង គេនឹងស្ងើចសរសើរ ហើយរំជួលចិត្តដោយឃើញសុភមង្គល និងភាពចម្រុងចម្រើនគ្រប់យ៉ាង ដែលយើងផ្ដល់ឲ្យក្រុងនេះ»។
ពេលនោះ អ្នកណាអង្វររកព្រះនាម ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម អ្នកខ្លះនឹងគេចផុតពីមហន្តរាយ ដូចព្រះអម្ចាស់បានសន្យាទុក។ អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។
«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្តែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។
ដំណឹងល្អនេះសម្តែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថា: «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ» ។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ*នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តដែរ។
ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។
ដ្បិតក្នុងគម្ពីរមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ»។