ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។
ហេព្រើរ 3:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថា: ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យើងបានខឹងនឹងជំនាន់នោះ ហើយពោលថា: ‘ចិត្តពួកគេតែងតែវង្វេងជានិច្ច ពួកគេមិនស្គាល់មាគ៌ារបស់យើងសោះ’ Khmer Christian Bible អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងក្រោធចំពោះមនុស្សជំនាន់នេះ ហើយបាននិយាយថា ចិត្តរបស់ពួកគេវង្វេងជានិច្ច ពួកគេមិនស្គាល់ផ្លូវរបស់យើងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ អាល់គីតាប ហេតុនេះហើយបានជាយើងទាស់ចិត្ដនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថាៈ ចិត្ដរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ |
ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។
ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះប្រជាជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ ហាលេលូយ៉ា!។
ដូច្នេះ មនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ!។
ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។
ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
រីឯអ្នកទាំងនេះ ក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ ខកព្រះហឫទ័យ ហើយប្រឆាំងនឹងពួកគេវិញ គឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ ឲ្យទស្សន៍ទាយ ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង! គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង ពួកគេប្រព្រឹត្តអំពើពេស្យាចារ ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
ព្រះយេស៊ូបែរព្រះភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។
ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។
មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យព្រះហឫទ័យសច្ចៈ របស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ?
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។
ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់វិញ ធ្វើឲ្យព្រះអង្គរំជួលព្រះហឫទ័យ ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល។