អេសាយ 63:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ ខកព្រះហឫទ័យ ហើយប្រឆាំងនឹងពួកគេវិញ គឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ប៉ុន្តែពួកគេបានបះបោរ ហើយធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គព្រួយព្រះហឫទ័យ ដូច្នេះព្រះអង្គបានត្រឡប់ជាសត្រូវដល់ពួកគេ គឺអង្គទ្រង់ផ្ទាល់បានច្បាំងនឹងពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ប៉ុន្តែ គេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យ នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហេតុនោះបានជាព្រះអង្គត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តែគេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហេតុនោះបានជាទ្រង់បានត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ សូមមើលជំពូកអាល់គីតាប10 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ទ្រង់តែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យរសដ៏វិសុទ្ធរបស់អុលឡោះ ព្រួយចិត្ត ហើយប្រឆាំងនឹងពួកគេវិញ គឺរសរបស់អុលឡោះនេះហើយដែលបានប្រហារពួកគេ។ សូមមើលជំពូក |
ព្រះអង្គបានដាស់តឿនពួកគេឲ្យវិលមក កាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គវិញ តែពួកគេមានចិត្តរឹងចចេស មិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។ វិន័យរបស់ព្រះអង្គតែងតែផ្ដល់ជីវិត ឲ្យមនុស្សដែលប្រតិបត្តិតាម ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុស នឹងវិន័យទាំងនេះវិញ។ ពួកគេមានចិត្តមានះ និងរឹងចចេស មិនព្រមស្ដាប់បង្គាប់ឡើយ។
លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំប៉័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះអម្ចាស់វិញ»។
នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រាអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមច្បាប់របស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃសប្ប័ទរបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។
ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើង រហូតទាល់តែចប់ចុងចប់ដើម។
ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើឲ្យពួកគេគ្រាំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើង ទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបម្រើព្រះគួរស្អប់ខ្ពើម។
ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ព្រះអង្គបណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា: “ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?