រ៉ូម 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យព្រះហឫទ័យសច្ចៈ របស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ប៉ុន្តែប្រសិនបើសេចក្ដីពិតរបស់ព្រះចម្រើនឡើងដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ ដោយសារតែការភូតភររបស់ខ្ញុំ ចុះម្ដេចក៏ខ្ញុំនៅតែត្រូវបានផ្ដន្ទាទោសដូចជាមនុស្សបាប? សូមមើលជំពូកKhmer Christian Bible7 ម្យ៉ាងទៀត បើសេចក្ដីកុហករបស់ខ្ញុំធ្វើឲ្យសេចក្ដីពិតរបស់ព្រះជាម្ចាស់ចម្រើនឡើង ដើម្បីតម្កើងសិរីរុងរឿងរបស់ព្រះអង្គវិញ តើហេតុអ្វីខ្ញុំនៅតែជាប់ជំនុំជម្រះទុកជាមនុស្សបាបដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដ្បិតបើសេចក្តីពិតត្រង់របស់ព្រះចម្រើនឡើង សម្រាប់ជាសិរីល្អរបស់ព្រះអង្គ ដោយសារសេចក្តីភូតភររបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំនៅតែជាប់មានទោស ទុកដូចជាមនុស្សបាបទៀត? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដ្បិតបើសិនជាសេចក្ដីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្ដីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្ដីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត សូមមើលជំពូកអាល់គីតាប7 មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យចិត្តសច្ចៈ របស់អុលឡោះ លេចចេញមកយ៉ាងច្បាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ទ្រង់មែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? សូមមើលជំពូក |