Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ហូសេ 4:12
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។


ផ្ទុយ​ទៅ​វិញ ព្រះ‌ករុណា​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​ទាំង‌ឡាយ​នៃ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ករុណា​ទាក់‌ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​គោរព​ព្រះ​ដទៃ ដូច​រាជ‌វង្ស​របស់​ស្ដេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌ករុណា​បាន​សម្លាប់​ប្អូន​បង្កើត​របស់​ព្រះ‌ករុណា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​ព្រះ‌ករុណា​ដែរ។


អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​អំពើ​របស់​ខ្លួន។


អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ព្រះអង្គ​នឹង​ត្រូវ​អន្តរាយ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ព្រះអង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។


ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ


គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​ខ្ញុំ!” ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា “ព្រះអង្គ​បាន​ឲ្យ​កំណើត​ខ្ញុំ!”។ ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា “សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។


នៅ​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការី ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ គឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាល ពួក​គេ​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​វង្វេង។


អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា​ខ្លួន​អាច​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដូច​ប្រជា‌ជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ ធ្វើ​ដូច្នេះ មិន​បាន​ជា​ដាច់​ខាត!


ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ ។


ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ព្រះអង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ អាណិត‌អាសូរ​ដល់​ជន​កំព្រា។


អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត រារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។


ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។


អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។


ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។


យើង​នឹង​ដាក់​ទោស​បុរស​នោះ ព្រម​ទាំង​អំបូរ​របស់​គេ​ផង។ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ហើយ​យើង​ក៏​ដក​អស់​អ្នក​ដែល​ក្បត់​យើង​ទៅ​គោរព​ព្រះ​ម៉ូឡុក ដូច​អ្នក​នោះ​ដែរ។


អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍‌ទាយ ដែល​ប្រសប់​និយាយ​កុហក​បោក​ប្រាស់​ថា “បើ​អ្នក​យក​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំង ឲ្យ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​ឲ្យ​ស្ដាប់!” អ្នក​ព្រោក‌ប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹង ប្រជា‌រាស្ត្រ​នេះ​ណាស់!»។


អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា “សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។ តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ? រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន តែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។


អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដូច្នេះ ពេល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល នោះ​អ្នក​រាល់​គ្នា​នឹក​ឃើញ​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់​ដែល​ត្រូវ​ប្រតិបត្តិ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តណ្ហា​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ក្បត់​ព្រះ‌ជាម្ចាស់ ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ។


ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ សូម​ទូល​សួរ​ព្រះ‌ជាម្ចាស់​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ​ដែល​យើង​បាន​ផ្ដើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធ‌ផល​យ៉ាង​ណា?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម