ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 13:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​គេ​បាន​ចម្រុង​ចម្រើន នៅ​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​ខ្លួន​ក៏​ដោយ ក៏​ខ្យល់​ពី​ទិស​ខាង​កើត​នឹង​បក់​មក គឺ​ជា​ខ្យល់​របស់​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​បក់​ផាត់​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ឃ្លាំង​របស់​គេ​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​គេ​កើត​ផល​ជា​បរិបូរ នៅ​ក្នុង​ពួក​បង​ប្អូន​ក៏​ដោយ គង់​តែ​នឹង​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក គឺ​ជា​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន​ដែរ នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត ហើយ​រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​ធ្វើ​ទ្រព្យ​សម្បត្តិ ជា​ភាជនៈ​ដ៏​មាន​ដំឡៃ​គ្រប់​មុខ​បាន​ទៅ​ជា​របឹប​ទាំង​អស់

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​អេប្រាអ៊ីម​រីក​ចំរើន​ឡើង នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ក្តី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់អុលឡោះ‌តាអាឡា​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។

សូមមើលជំពូក



ហូសេ 13:15
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។


លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។


ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។


ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រាអ៊ីម​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ធំ»។


យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។


ឫស​របស់​គេ​ត្រូវ​ងាប់ ហើយ​មែក​ខ្ចីៗ​របស់​គេ​ត្រូវ​ស្លោក។


រីឯ​មនុស្ស​ពាល​វិញ មិន​ដូច្នោះ​ទេ គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។


សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេ ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ នៅ​ជំនាន់​ក្រោយ!


ព្រោះ​តែ​កំហុស​របស់​ឪពុក ចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗ របស់​គេ​ចោល​ទៅ ក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។


សាសន៍​ទាំង‌ឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង គគ្រឹក‌គគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះ‌អម្ចាស់​គំរាម​ពួក​គេ ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ ពួក​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ ផាត់​បាត់​អស់​ទៅ និង​ដូច​លម្អង​ផ្កា ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។


ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ ដោយ​និរទេស​ពួក​គេ គឺ​ព្រះអង្គ​បាន​បណ្ដេញ​ពួក​គេ ដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។


អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។


យើង​នឹង​ប្រគល់​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការ‌ងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​ឲ្យ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជយ‌ភណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ី‌ឡូន។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា: «មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថាន មក​លើ​ប្រជា‌ជន​របស់​យើង។ ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ


គឺ​ជា​ខ្យល់​កំបុត‌ត្បូង​ដែល​បក់​បោក តាម​បញ្ជា​របស់​យើង។ ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស ពួក​គេ​ហើយ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ បក់​បោក​បំផ្លាញ​ក្រុង​បាប៊ី‌ឡូន និង​ប្រជា‌ជន​នៅ​ក្រុង​នោះ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។


ទោះ​បី​ទំពាំង‌បាយជូរ​នេះ​ដុះ​យ៉ាង​មាំ​ក្ដី ក៏​វា​ពុំ​អាច​លូត​លាស់​បាន​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។


ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រម្លើង យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។ ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។


ស្ដេច​នាំ​យក​ជយ‌ភណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ ដែល​ធ្វើ​ពី​លោហ‌ធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់ ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។


ពី​ដើម ប្រជា‌ជន​អ៊ីស្រា‌អែល ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយជូរ ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។ ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណា ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។ ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា គេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។


បើ​មិន​ដូច្នោះ​ទេ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ទុក​ឲ្យ​ខ្លួន​នៅ​ទទេ ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត យើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង​វាល​រហោ‌ស្ថាន។ យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែង យើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។


កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។


លុះ​ដល់​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កម្ដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​ឲ្យ​លោក​ល្វើយ​កម្លាំង លោក​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។


ចូរ​រឹប​អូស​យក​ប្រាក់! ចូរ​រឹប​អូស​យក​មាស! ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​នេះ មាន​ច្រើន​ឥត​គណនា គឺ​គ្រឿង​បរិក្ខារ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។


កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង អំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។