អេសេគាល 17:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 មើល៍! ដែលបានដាំដូច្នេះហើយ តើចម្រើនឡើងបានឬ? តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើត បក់មកប៉ះត្រូវទេឬ? វានឹងត្រូវស្វិតក្រៀមនៅកន្លែងដែលដុះនោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អើ មើល ដែលបានដាំដូច្នេះហើយ តើនឹងចំរើនឡើងបានឬ តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើតបក់មកប៉ះត្រូវទេឬអី អើ នឹងត្រូវស្វិតក្រៀមទៅ នៅកន្លែងដែលដុះនោះឯង។ សូមមើលជំពូកអាល់គីតាប10 ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។ សូមមើលជំពូក |
ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។
នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ