Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 4:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គឺ​ជា​ខ្យល់​កំបុត‌ត្បូង​ដែល​បក់​បោក តាម​បញ្ជា​របស់​យើង។ ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស ពួក​គេ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គឺ​ជា​ខ្យល់​ពេញ​កម្លាំង​នឹង​មក​ជំនួស​យើង ឥឡូវ​នេះ យើង​នឹង​សម្រេច​ទោស​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គឺ​ជា​ខ្យល់​ពេញ​កំឡាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សំរេច​ទោស​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គឺ​ជា​ខ្យល់​កំបុត‌ត្បូង​ដែល​បក់​បោក តាម​បញ្ជា​របស់​យើង។ ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស ពួក​គេ​ហើយ»។

សូមមើលជំពូក ចម្លង




យេរេមា 4:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។


យើង​នឹង​ប្រកាស​ដាក់​ទោស​ប្រជា‌រាស្ត្រ​របស់​យើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត គឺ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ពួក​គេ​បាន​ថ្វាយ​សក្ការៈ​បូជា​ចំពោះ​ព្រះ​ឯ​ទៀតៗ ព្រម​ទាំង​ថ្វាយ‌បង្គំ​រូប​ព្រះ ជា​ស្នា‌ដៃ​របស់​ខ្លួន​ផ្ទាល់។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា: «មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថាន មក​លើ​ប្រជា‌ជន​របស់​យើង។ ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ


មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹត រទេះ​ចម្បាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរា ទ័ព​សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។ យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយ យើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន!


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ បក់​បោក​បំផ្លាញ​ក្រុង​បាប៊ី‌ឡូន និង​ប្រជា‌ជន​នៅ​ក្រុង​នោះ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌ជា‌អម្ចាស់ប្រាប់​ថា យើង​ក៏​ប្រឆាំង​នឹង​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ។


ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។


ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម