Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ហើយ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ក្រៀមស្វិត ស្កក និង​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 រួច​មាន​កួរ​ស្រូវ​ប្រាំពីរ​ទៀត មាន​គ្រាប់​តូចៗ ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រួច​មាន​គួរ​៧​ទៀត​មាន​គ្រាប់​តូចៗ ស្វិត​ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត បែក​ឡើង​ជា​ខាង​ក្រោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ហើយ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ​ទៀត ដែល​ស្កក​ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក យើង​យល់​សុបិន​ម្ដង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ


កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។


ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។


អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេ ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ ពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល ឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការ និង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅ មុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។


ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។


ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។


អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម