លោកុប្បត្តិ 48:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងបានទៅជាប្រជាជាតិដ៏ធំ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ប៉ុន្តែឪពុករបស់គាត់មិនព្រម ហើយនិយាយថា៖ “យើងដឹងហើយ កូនអើយ យើងដឹងហើយ! វានឹងទៅជាជាតិសាសន៍មួយដែរ ហើយវានឹងបានជាធំដែរ យ៉ាងណាមិញ ប្អូនប្រុសរបស់វានឹងបានជាធំជាងវា ហើយពូជពង្សរបស់វានឹងទៅជាប្រជាជាតិដែលមានចំនួនច្រើន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 តែឪពុកមិនព្រមសោះ ក៏និយាយថា អញដឹងហើយ កូនអើយ អញដឹងហើយ វានឹងបានត្រឡប់ជាពួក១ដែរ ហើយនឹងបានធំផង ប៉ុន្តែ ប្អូននឹងបានធំជាង ពូជវានឹងត្រឡប់ទៅជានគរ១ដ៏ពោរពេញ សូមមើលជំពូកអាល់គីតាប19 ប៉ុន្តែ ឪពុកគាត់ប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថា ម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិមួយចំនួនធំ»។ សូមមើលជំពូក |
កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។