Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 អ្នក​នឹង​អុំ​ពួកវា​ចេញ ហើយ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ ខ្យល់ព្យុះ​ក៏​នឹង​កម្ចាត់កម្ចាយ​ពួកវា​ទៅ​ដែរ រីឯ​អ្នក​វិញ អ្នក​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា អ្នក​នឹង​អួត​ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ទី​អួត​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯង​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កំចាត់‌កំចាយ​គេ​អស់​ទៅ​ដែរ នោះ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ឯង​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ទី​អួត​របស់​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែអុលឡោះ‌តាអាឡា អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ម្ចាស់​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




អេសាយ 41:16
31 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មនុស្ស​ពាល​វិញ មិន​ដូច្នោះ​ទេ គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


សាសន៍​ទាំង‌ឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង គគ្រឹក‌គគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះ‌អម្ចាស់​គំរាម​ពួក​គេ ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ ពួក​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ ផាត់​បាត់​អស់​ទៅ និង​ដូច​លម្អង​ផ្កា ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះអង្គ​សង្គ្រោះ​យើង!»។


នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ព្រះអង្គ​ដែល​នៅ​សេស‌សល់។


ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​មនុស្ស​ទន់‌ទាប មាន​អំណរ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​ប្រោស​ឲ្យ​មនុស្ស​ក្រីក្រ បាន​ត្រេក​អរ​សប្បាយ​ដ៏​លើស‌លុប​ដែរ។


ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កម្ទេច​ចំបើង​ដែល​ហុយ​ឡើង។


ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។


អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ ទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដី ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ក៏​ស្វិត​ក្រៀម​អស់ រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។


មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។


នៅ​ពេល​ថ្ងៃ អ្នក​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ទេ ហើយ​នៅ​ពេល​យប់ អ្នក​ក៏​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌ច័ន្ទ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ដល់​អ្នក។


ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។


យើង​នឹង​រែង​ប្រជា‌ជន​នេះ​នៅ​តាម​ស្រុក​នានា យើង​កម្ចាត់‌កម្ចាយ​ពួក​គេ យើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វិនាស ដោយ​បាត់​បង់​កូន​ចៅ ដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពី ផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។


យើង​នឹង​ប្រើ​គេ​ឲ្យ​មក​រែង​ក្រុង​បាប៊ី‌ឡូន ដូច​គេ​រែង​អង្ករ។ អ្នក​ទាំង​នេះ​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ស្រុក ពួក​គេ​មក​ពី​គ្រប់​ទិស‌ទី វាយ​លុក​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ដ៏​សែន​វេទនា​នោះ។


«បាប៊ី‌ឡូន​អើយ កាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរ ជា​គ្រឿង​សស្ត្រា‌វុធ យើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានា និង​កម្ទេច​នគរ​ទាំង‌ឡាយ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ ក្រុង​នេះ​ហើយ!»។


ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។


យើង​មិន​អាច​ប្រព្រឹត្ត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​មនុស្ស​ទេ! យើង​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។


អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ! ព្រះអង្គ​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ ដូច​កាល​ពី​មុន​ដែរ។


ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លុប ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។


លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ស្រូវ វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។


មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះអង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។


ដ្បិត​យើង​ឯ‌ណេះ​វិញ​ទេ​ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រិស្ត*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម