ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 7:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រែង​លោ​គេ​ហែក​ទូលបង្គំ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រែង​គេ​ហែកព្រលឹង​ទូល‌បង្គំ ដូច​ជា​សិង្ហ ហើយ​ហែក​ឲ្យ​ខ្ទេច‌ខ្ទី គ្មាន​អ្នក​ណា​រំដោះ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូលបង្គំ ដូច​ជា​សិង្ហ ព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផង ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច

សូមមើលជំពូក

អាល់គីតាប

ក្រែង​លោ​គេ​ហែក​ខ្ញុំ​ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 7:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​ពីរ​នាក់ ពួក​វា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ឯ​ស្រែ ហើយ​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ស្លាប់ ព្រោះ​គ្មាន​នរណា​ឃាត់​គេ​ទាំង​ពីរ​ឡើយ។


ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​ដែរ។


គេ​ពួន​ដូច​សត្វ​សិង្ហ​សម្ងំ​នៅ​តាម​គុម្ពោត គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌ត គេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។


ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អម្ចាស់​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ!


ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហ ដែល​រង់‌ចាំ​តែ​ហែក​ស៊ី និង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។


ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។


សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់! សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង!។


ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់ បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំ ឥត​ឈប់​ឡើយ។


អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ ចូរ​រិះគិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅ ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​អាច​រំដោះ អ្នក​រាល់​គ្នា​បាន​ឡើយ។


សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​មនុស្ស​ស្រេក​ឈាម។


សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។


ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ ព្រះ‌អម្ចាស់​អើយ ចាប់​ពី​ថ្ងៃ​ដល់​យប់ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។


ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា: សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទាន ឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ! កាដ​សម្ងំ​ដូច​សិង្ហ​ញី​សម្ងំ​ចាំ​ចាប់​រំពា ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។


មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះអង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​សិង្ហ​ដែរ។


ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។


ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​បេត-‌រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់‌ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទីក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ​ទៅ។