ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
ទំនុកតម្កើង 4:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដាក់អំណរក្នុងចិត្តរបស់ខ្ញុំ លើសជាងអំណររបស់គេក្នុងរដូវសម្បូរស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរ លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ នឹងទឹកទំពាំងបាយជូរ របស់គេបានសំបូរផង អាល់គីតាប ទ្រង់បានដាក់អំណរនៅក្នុងចិត្តខ្ញុំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ |
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។ ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ!
ដូច្នេះ មនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត?
ឱព្រះអម្ចាស់អើយ កិច្ចការដែលព្រះអង្គធ្វើ បាននាំឲ្យទូលបង្គំមានអំណរដ៏លើសលុប ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
ឱព្រះអម្ចាស់អើយ ព្រះអង្គប្រោសប្រទាន ឲ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឲ្យគេមានអំណរដ៏លើសលុប។ គេនឹងសប្បាយរីករាយនៅចំពោះ ព្រះភ័ក្ត្រព្រះអង្គដូចជាសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជយភណ្ឌដែរ
អំណរសប្បាយ និងការរីករាយចេញបាត់ ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។ យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ ទាំងស្រែកយ៉ាងសប្បាយទៀតដែរ ផ្ទុយទៅវិញ មានតែសម្រែកវេទនាប៉ុណ្ណោះ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្ដាសាលោកអប៊ីម៉ាឡេក។