Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​បាន​ប្រោស​ឲ្យ​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ លើស​ជាង​ពួក​ទាំង​នោះ ក្នុង​កាល​ដែល​ស្រូវ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ របស់​គេ​បាន​សំបូរ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​បាន​ដាក់​អំណរ​ក្នុងចិត្ត​របស់ខ្ញុំ លើសជាង​អំណរ​របស់គេ​ក្នុង​រដូវ​សម្បូរ​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​បាន​ដាក់​អំណរ​ក្នុង​ចិត្ត​ទូល‌បង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន នៅ​ពេល​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​គេ សម្បូណ៌​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 4:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​មាន​សេចក្ដី​ខ្មាស​វិញ សូម​ឲ្យ​គេ​ស្ងៀម​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់


ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត


នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះ គឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរ នឹង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូលបង្គំ ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង


៙ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​អស់​ទាំង​សាសន៍​ដទៃ​បាន​ស្គាល់​សេចក្ដី សង្គ្រោះ​របស់​ទ្រង់​ដែរ


៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្ដី​អធិស្ឋាន​របស់ រាស្ត្រ​ទ្រង់​ដល់​កាល​ណា


ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន សេចក្ដី​អំណរ ដោយ​កិច្ច‌ការ​របស់​ទ្រង់ ទូលបង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់


សូម​ទាញ​នាំ​ខ្ញុំ​ម្ចាស់ នោះ​យើង​ខ្ញុំ​នឹង​រត់​តាម​ទ្រង់។ (ស្តេច​ទ្រង់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទ្រង់) យើង​ខ្ញុំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ក្នុង​អង្គ​ទ្រង់ យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ស្រឡាញ់​ដល់​ទ្រង់ នោះ​គួរ​ណាស់​ហើយ។


ទ្រង់​បាន​ប្រោស​ឲ្យ​បណ្តាជន​ចំរើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​ជា​ច្រើន​ឡើង​ដែរ គេ​មាន​សេចក្ដី​អំណរ​នៅ​ចំពោះ​ទ្រង់ ដូច​ជា​សេចក្ដី​អំណរ ក្នុង​រដូវ​ចំរូត ហើយ​ដូច​ជា​សេចក្ដី​អំណរ​នៃ​មនុស្ស​ដែល​កំពុង​តែ​ចែក​របឹប​គ្នា


ឯ​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ នោះ​បាន​ដក​ចេញ​ពី​ចំការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់​ទៅ អញ​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សំរែក​ខ្ញៀវ‌ខ្ញារ​ឡើយ សូរ​សំរែក​របស់​គេ​នឹង​មិន​មែន​ជា​សំរែក​ពិត​ទេ


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​ផង


ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង‌តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ


ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន


គេ​នាំ​គ្នា​ចេញ​ទៅ​ឯ​ចំការ បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​យក​មក​គាប រួច​តាំង​អរ​សប្បាយ​ឡើង​ជា​មួយ​គ្នា នោះ​ក៏​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្តាសា​ដល់​អ័ប៊ី‌ម៉្មា‌ឡិច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម