ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង
ទំនុកតម្កើង 3:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សជាច្រើនពោលពីទូលបង្គំថា «ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើននិយាយអំពីព្រលឹងរបស់ទូលបង្គំថា៖ “គ្មានសេចក្ដីសង្គ្រោះពីព្រះ សម្រាប់វាឡើយ”។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាច្រើនពោលពីទូលបង្គំថា៖ «ព្រះមិនសង្គ្រោះគាត់ទេ»។ -បង្អង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់ អាល់គីតាប មានមនុស្សជាច្រើនពោលពីខ្ញុំថា «អុលឡោះមិនសង្គ្រោះគាត់ឡើយ!»។ - សម្រាក |
ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង
អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្ត ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក
បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង! - សម្រាក
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ ធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយ គេចេះតែពោលមកទូលបង្គំគ្រប់ពេល គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
គេពោលថា: ព្រះជាម្ចាស់ បានបោះបង់ចោលគាត់ហើយ! ចូរដេញតាមគាត់ចាប់យកមក! គ្មាននរណាជួយរំដោះគាត់បានទេ!
ព្រះអង្គយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ និងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។ - សម្រាក
ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន ព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។
ព្រះអង្គយឹតធ្នូរបស់ព្រះអង្គ ព្រះបន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ព្រះអង្គ។ - សម្រាក ព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។