Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បពិត្រ​ព្រះ‌អម្ចាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 សេចក្ដីសង្គ្រោះ​ជារបស់​ព្រះយេហូវ៉ា​! សូមឲ្យ​ព្រះពរ​របស់ព្រះអង្គ មាន​លើ​ប្រជារាស្ត្រ​របស់ព្រះអង្គ​៕ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ការ​សង្គ្រោះជា​របស់​ព្រះ‌យេហូវ៉ា សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ផង! -បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​ជម្រាប​អុលឡោះ‌តាអាឡា មាន​តែ​ទ្រង់​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង! - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 3:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​សាំម៉ា​ឈរ​នៅ​កណ្ដាល​ចម្ការ ហើយ​វាយ​ជន‌ជាតិ​ភីលីស្ទីន ដណ្ដើម​យក​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង។


ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់ នឹង​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។


ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​មាន​សន្តិ‌ភាព។


សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ!


សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ ដូច​ទឹក​ហូរ​ឥត​ត្រឡប់ សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ ដែល​មនុស្ស​ដើរ​ជាន់។


សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណា នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណា ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ!


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត! សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។ - សម្រាក


គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។


មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ


យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន។


ចំណែក​ឯ​យើង​វិញ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។


សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!


ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ព្រះអង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!»។


ព្រះ‌ជាម្ចាស់​បាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បងប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បងប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។


ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។


សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថាៈ«យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។


កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា ។


បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖ «ហាលេ‌លូយ៉ា!​ សូម​លើក​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង ព្រះអង្គ​សង្គ្រោះ​យើង ព្រះអង្គ​ប្រកប​ដោយ​សិរី‌រុងរឿង និង​ឫទ្ធា‌នុភាព


គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​ព្រះ‌នៃ​យើង​ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម