ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 28:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីសក្ការៈ របស់​ព្រះអង្គ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ទូល‌បង្គំ​ទូល‌អង្វរ ពេល​ទូល‌បង្គំ​ស្រែក​រក​ជំនួយ​ពី​ព្រះ‌អង្គ កាល​ទូល‌បង្គំ​ប្រទូល​ដៃ​ឆ្ពោះ​ទៅ​កាន់ ទី​បរិសុទ្ធ​បំផុត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូល‌អង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទូលបង្គំ​ប្រទូល​ដៃ​ទៅ​ឯ ទី​បរិសុទ្ធ​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ពេល​ខ្ញុំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ​បំផុត​ របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​សូម‌អង្វរ របស់​ខ្ញុំ​ផង។

សូមមើលជំពូក



ទំនុកតម្កើង 28:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​រៀបចំ​ទីសក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះ‌ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។


ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទីសក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។


ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់


ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្ដាល​ទី‌លាន​ព្រះ‌ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កម្ពស់​បី​ហត្ថ។ ព្រះ‌រាជា​យាង​ឡើង​គង់​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​លើក​ព្រះ‌ហស្ដ​ឡើង​ទៅ​លើ​មេឃ ទូល​ថា៖


រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកប ដោយ​សេចក្ដី​សុខ‌សាន្ត!។


ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ផង! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ដែល​ទូលបង្គំ​ទទូច​អង្វរ!


ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!


ទូលបង្គំ​ក្រាប​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ ហើយ​ទូលបង្គំ​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ ហើយ​ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។


ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ!


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ មេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់ ពេល​ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង!


សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ឡើង​ទៅ​ដល់​ព្រះអង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច!


ទូលបង្គំ​លើក​ដៃ​អង្វរ​ព្រះអង្គ ទូលបង្គំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​បាន ដោយ‌សារ​តែ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំ ទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ ទាំង​គោរព​កោត​ខ្លាច។


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះអង្គ។


ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។


កាល​លោក​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។


ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានី‌យ៉ែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។


ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។