ទំនុកតម្កើង 130:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ដែលទូលបង្គំទទូចអង្វរ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមឲ្យព្រះកាណ៌ទ្រង់ប្រុងស្តាប់ពាក្យទូលបង្គំទូលអង្វរ សូមមើលជំពូកអាល់គីតាប2 អុលឡោះតាអាឡាអើយ សូមស្តាប់ខ្ញុំផង! សូមស្តាប់ពាក្យ ដែលខ្ញុំទទូចអង្វរ! សូមមើលជំពូក |
បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។
សូមផ្ទៀងព្រះកាណ៌ស្ដាប់ ព្រមទាំងទតមើលមកទូលបង្គំ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គផង។ ទូលបង្គំកំពុងតែទូលអង្វរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងថ្ងៃទាំងយប់ សូមព្រះអង្គប្រណីសន្ដោសជនជាតិអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ។ ទូលបង្គំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រាអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។