Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 134 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។

1 អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់ ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

2 ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

3 សូម​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម