ទំនុកតម្កើង 88:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមានទុក្ខវេទនា ហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមក កាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាច របស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរងទុក្ខ ហើយជិតស្លាប់តាំងពីក្មេងមកម៉្លេះ; ទូលបង្គំបានរងនូវសេចក្ដីគំរាមកំហែងរបស់ព្រះអង្គ ក៏អស់សង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមានទុក្ខវេទនា ហើយជិតស្លាប់តាំងតែពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំស្ញែងខ្លាច ទូលបង្គំតែលតោលគ្មានទីពឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។ អាល់គីតាប ខ្ញុំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ទ្រង់ធ្វើឲ្យខ្ញុំភ័យ តក់ស្លុតអស់សង្ឃឹម។ |
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ
ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ
ដ្បិតទ្រង់ជាព្រះដ៏ប្រទានកំឡាំងដល់ទូលបង្គំ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ
ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់
ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។
ព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ
ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី