Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:15 - ព្រះគម្ពីរខ្មែរសាកល

15 ទូលបង្គំ​រងទុក្ខ ហើយ​ជិតស្លាប់​តាំងពី​ក្មេង​មកម៉្លេះ​; ទូលបង្គំ​បាន​រង​នូវ​សេចក្ដីគំរាមកំហែង​របស់ព្រះអង្គ ក៏​អស់សង្ឃឹម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទូល‌បង្គំ​មាន​ទុក្ខ​វេទនា ហើយ​ជិត​ស្លាប់តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្ញែង​ខ្លាច ទូល‌បង្គំ​តែល​តោល​គ្មាន​ទី​ពឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទូលបង្គំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទូលបង្គំ​មាន​ទុក្ខ​វេទនា ហើយ​ប្រុង‌ប្រៀប​នឹង​ស្លាប់ តាំង​តែ​ពី​ក្មេង​មក កាល​ទូលបង្គំ​កំពុង​តែ​រង​ទ្រាំ​អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច របស់​ទ្រង់ នោះ​ទូលបង្គំ​មាន​ចិត្ត​ស្ពឹក​ស្រពន់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?


ជាការពិត ព្រលឹង​របស់យើងខ្ញុំ​បាន​ក្រាបចុះ​ដល់​ធូលីដី ពោះ​របស់យើងខ្ញុំ​នៅជាប់​នឹង​ដី​ដែរ​។


ដ្បិត​ខ្ញុំ​ត្រូវបាន​វាយ​វាល់ព្រឹកវាល់ល្ងាច ខ្ញុំ​ត្រូវបាន​ស្ដីប្រដៅ​រាល់ព្រឹក​។


ជាការពិត ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​កម្ទេច​លោក ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លោក​ឈឺចាប់​។ កាលណា​លោក​យក​ជីវិត​របស់ខ្លួន​ធ្វើជា​តង្វាយលោះទោស លោក​ក៏​នឹង​ឃើញ​ពូជពង្ស​របស់លោក ហើយ​លោក​នឹង​ធ្វើឲ្យ​អាយុ​លោក​វែង​; សេចក្ដីត្រេកអរ​របស់​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​តាមរយៈ​ដៃ​របស់លោក​។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


ដោយ​ស្ថិតនៅក្នុង​ភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវ​ទ្រង់​អធិស្ឋាន​កាន់តែខ្លាំងទ្បើង ហើយ​តំណក់​ញើស​របស់​ព្រះអង្គ​ក៏​បាន​ដូចជា​តំណក់​ឈាម​ធំៗ​ស្រក់ចុះ​លើ​ដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម