ទំនុកតម្កើង 88:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ទូលបង្គំរងទុក្ខ ហើយជិតស្លាប់តាំងពីក្មេងមកម៉្លេះ; ទូលបង្គំបានរងនូវសេចក្ដីគំរាមកំហែងរបស់ព្រះអង្គ ក៏អស់សង្ឃឹម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ទូលបង្គំមានទុក្ខវេទនា ហើយជិតស្លាប់តាំងតែពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំស្ញែងខ្លាច ទូលបង្គំតែលតោលគ្មានទីពឹង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ទូលបង្គំមានទុក្ខវេទនា ហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមក កាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាច របស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់ សូមមើលជំពូកអាល់គីតាប15 ខ្ញុំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ទ្រង់ធ្វើឲ្យខ្ញុំភ័យ តក់ស្លុតអស់សង្ឃឹម។ សូមមើលជំពូក |
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។