Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 6:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពី​ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ​ទៅ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ​បាន​ដំរៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ បាន​តម្រៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​ព្រួញ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។

សូមមើលជំពូក ចម្លង




យ៉ូប 6:4
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដី​កំហឹង​របស់​ទ្រង់ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ទ្រង់​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ


ពល​ទ័ព​របស់​ទ្រង់​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ថ្នល់​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។


គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់​ដោយ‌សារ​អណ្តាត​ពស់‌វែក


ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ​ឯង​ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធ របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ផង


មាន​សេចក្ដី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្ដី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។


ដ្បិត​សេចក្ដី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ទ្រង់​ខ្ពស់​ទាំង​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត


ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ


ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូលបង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូលបង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូលបង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទូលបង្គំ​ជា​បន្ទុក​ធ្ងន់​ដល់​ខ្លួន​ទូលបង្គំ​ផង


ដ្បិត​ទ្រង់​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ចំរើន​របួស​ខ្ញុំ​ឲ្យ​ច្រើន​ឡើង​ដោយ​ឥត​ហេតុ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ


ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ


ពី​ព្រោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​បែរ​ខ្នង​វិញ ទ្រង់​នឹង​ដំឡើង​ធ្នូ​ដំរង់​ចំ​មុខ​គេ


ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​សង្កត់​ទូលបង្គំ​ខ្លាំង​ណាស់​ផង


គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ ដែល​មិន​ឈឺ​នោះ​ទេ ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូលបង្គំ​ដែរ ដោយ​ព្រោះ​បាប​របស់​ទូលបង្គំ


ព្រួញ​ទ្រង់​មុត​ឆៀប​ដល់​បេះ‌ដូង​របស់​ពួក​ខ្មាំង​សត្រូវ​នៃ ព្រះ‌ករុណា សាសន៍​ទាំង​ប៉ុន្មាន​នឹង​ដួល​ចុះ​នៅ​ក្រោម​ទ្រង់។


ទ្រង់​ក៏​រៀបចំ​គ្រឿង​ដែល​សំរាប់​សំឡាប់​គេ ទុក​រួច​ហើយ ទ្រង់​ធ្វើ​ព្រួញ​ឆេះ ទុក​សំរាប់​បាញ់។


ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។


វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់‌ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់​បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន។


សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​តែ​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច​ហើយ


ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង


ពិត​ប្រាកដ​ជា​ទ្រង់​បាន​បែរ​ព្រះ‌ហស្ត​មក ទាស់​នឹង​ខ្ញុំ​ខ្ជាន់ៗ​ជានិច្ច​រាល់​តែ​ថ្ងៃ


លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ


ដូច្នេះ ដែល​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ


អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ


គាត់​ឆ្លើយ​ថា កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម