ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 102:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​នឹង​ទូលបង្គំ ក្នុង​ថ្ងៃ ដែល​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក​ឡើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ឯ​ទូលបង្គំ ក្នុង​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​ទូល នោះ​សូម​ឆ្លើយ​មក​ទូលបង្គំ​ជា​ប្រញាប់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​នៃ​ទុក្ខលំបាក​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ​ផង​; នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ! នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ខ្ញុំ​មាន​អាសន្ន សូម​កុំ​លាក់​មុខ​ឡើយ! នៅ​ថ្ងៃ​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ សូម​ស្តាប់​ខ្ញុំ​ផង! សូម​ឆ្លើយ​តប​មក​ខ្ញុំ​ជា​ប្រញាប់!

សូមមើលជំពូក



ទំនុកតម្កើង 102:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ទ្រង់​ប្រោស​ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ នោះ​តើ​អ្នក​ណា​នឹង​បណ្តាល​ឲ្យ​កំរើក​ឡើង​ទៀត​បាន កាល​ណា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​តើ​អ្នក​ណា​នឹង​មើល​ទ្រង់​ឃើញ ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​អត់​ទោស​ចំពោះ​សេចក្ដី​រំលង​របស់​ទូលបង្គំ ហើយ​ដោះ​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​នឹង​ដេក​ទៅ​ក្នុង​ធូលី​ដី​ឥឡូវ នោះ​ទ្រង់​នឹង​ស្វែង​រក​ទូលបង្គំ តែ​ទូលបង្គំ​មិន​មាន​ទៀត​ទេ។


កាល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​វា​បាន​ថប់​ព្រួយ​វិញ កាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់‌កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​ចំពោះ ទូលបង្គំ​ដល់​កាល​ណា


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដី ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង


សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ ហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយ ទ្រង់​បាន​តែង​ធ្វើ​ជា​ជំនួយ​របស់​ទូលបង្គំ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​ប្រាស​ចេញ ឬ​បោះ‌បង់​ចោល​ទូលបង្គំ​ឡើយ


សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​ទូលបង្គំ​រួច​ជា​ប្រញាប់ សូម​ទ្រង់​ធ្វើ​ជា​ថ្មដា​មាំ‌មួន​ដល់​ទូលបង្គំ គឺ​ជា​បន្ទាយ​សំរាប់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ ទូលបង្គំ​ឲ្យ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង


សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​បំរើ​របស់​ទ្រង់​ឡើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ជា​ប្រញាប់​ផង ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​វេទនា​ហើយ។


ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង


សូម​ទ្រង់​ដោះ​ទូលបង្គំ​ឲ្យ​រួច ហើយ​ស្រោច​ស្រង់ ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ជួយ​សង្គ្រោះ ទូលបង្គំ​ផង


លុះ​យូរ​បន្តិច​ទៅ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​សុគត​ទៅ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ថ្ងូរ​ឡើង ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក​របស់​ខ្លួន នោះ​ទ្រង់​ក៏​ឮ


ទ្រង់​ឮ​ដំងូរ​របស់​គេ ហើយ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប


កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ


គ្រា​នោះ មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ


ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់


ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ‌ទ្រង់​ក៏​ស្មោះ‌ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។