Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 40:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ ទូលបង្គំ​ឲ្យ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ព្រះយេហូវ៉ា​អើយ សូម​សព្វព្រះហឫទ័យ​នឹង​រំដោះ​ទូលបង្គំ​ផង​! ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​រំដោះ​ទូល‌បង្គំ​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មេត្តា​រំដោះ​ខ្ញុំ​ផង! អុលឡោះ‌តាអាឡាអើយ សូម​មក​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 40:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង


ឱ​ព្រះ‌អម្ចាស់ ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង។


អស់​ទាំង​របួស​នៃ​ទូលបង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយ ដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូលបង្គំ


៙ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូលបង្គំ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម