ទំនុកតម្កើង 71:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះ ទូលបង្គំផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 សូមរំដោះ ហើយស្រោចស្រង់ទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមរំដោះទូលបង្គំ ហើយសង្គ្រោះទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ដោយព្រះអង្គមានព្រះហឫទ័យសុចរិត សូមរំដោះទូលបង្គំឲ្យមានសេរីភាព សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំផង! សូមមើលជំពូកអាល់គីតាប2 ដោយទ្រង់មានចិត្តសុចរិត សូមរំដោះខ្ញុំឲ្យមានសេរីភាព សូមស្តាប់ពាក្យរបស់ខ្ញុំ សូមសង្គ្រោះខ្ញុំផង! សូមមើលជំពូក |
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡិម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡិម នឹងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោយើងខ្ញុំទេ
ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។