ចំពោះមនុស្សស្មោះត្រង់ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកស្មោះត្រង់ ចំពោះមនុស្សគ្រប់លក្ខណ៍ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
២ ធីម៉ូថេ 1:16 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាដល់ក្រុមគ្រួសាររបស់អូនេស៊ិភ័រ ដ្បិតគាត់បានធ្វើឲ្យខ្ញុំផុសផុលជាច្រើនលើកច្រើនសា ហើយមិនបានអៀនខ្មាសអំពីច្រវាក់របស់ខ្ញុំទេ Khmer Christian Bible សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រ ដ្បិតគាត់ធ្វើឲ្យខ្ញុំធូរស្រាលជាញឹកញាប់ ហើយក៏មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្តខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអម្ចាស់ផ្តល់សេចក្ដីមេត្តាករុណា ដល់ពួកផ្ទះអូនេសិភ័រ ដ្បិតគាត់បានលំហើយចិត្តខ្ញុំជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់ខ្ញុំដែរ អាល់គីតាប សូមអ៊ីសាជាអម្ចាស់សំដែងចិត្តមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។ |
ចំពោះមនុស្សស្មោះត្រង់ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកស្មោះត្រង់ ចំពោះមនុស្សគ្រប់លក្ខណ៍ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
វាល់ព្រឹកវាល់ល្ងាច គេមានចិត្តសប្បុរស ព្រមទាំងឲ្យខ្ចីផង ហើយពូជពង្សរបស់គេនឹងបានជាពរ។
ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។
ហេតុនេះហើយបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាឲ្យមកជួប និងសន្ទនា ដ្បិតខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមនៃអ៊ីស្រាអែល”។
ហើយបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាស្រស់ស្រាយឡើងវិញ ដូច្នេះចូររាប់អានមនុស្សបែបនេះចុះ។
ខ្ញុំជារាជទូតដែលជាប់ច្រវាក់ដោយសារតែដំណឹងល្អនេះ។ សូមអធិស្ឋានឲ្យខ្ញុំមានភាពក្លាហានក្នុងការប្រកាសដំណឹងល្អនេះ តាមដែលខ្ញុំត្រូវនិយាយ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
សូមឲ្យព្រះអម្ចាស់ប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាពីព្រះអម្ចាស់នៅថ្ងៃនោះ! អ្នកក៏ដឹងច្បាស់ដែរថា នៅអេភេសូរ គាត់បានបម្រើយ៉ាងណា៕
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
មែនហើយ ប្អូនអើយ! សូមធ្វើឲ្យខ្ញុំមានអំណរពីអ្នក ក្នុងព្រះអម្ចាស់ផង សូមធ្វើឲ្យដួងចិត្តរបស់ខ្ញុំស្រស់ស្រាយឡើងវិញក្នុងព្រះគ្រីស្ទផង។
ជាការពិត ខ្ញុំមានអំណរ និងការកម្សាន្តចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នក ដ្បិតប្អូនអើយ ដួងចិត្តរបស់វិសុទ្ធជនត្រូវបានធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈអ្នក។
ពិតមែនហើយ អ្នករាល់គ្នាមិនគ្រាន់តែអាណិតអាសូរអ្នកដែលជាប់ឃុំឃាំងប៉ុណ្ណោះទេ គឺថែមទាំងសុខចិត្តឲ្យគេរឹបអូសអ្វីៗដែលខ្លួនមានដោយអំណរ ដោយដឹងថាអ្នករាល់គ្នាមានទ្រព្យសម្បត្តិដ៏ប្រសើរជាងនៅស្ថានសួគ៌ ហើយនៅគង់វង្សទៀតផង។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។