ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 8:7 - ព្រះគម្ពីរខ្មែរសាកល

រីឯ​អ្នករាល់គ្នា​វិញ សូម​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ក្នុង​ការងារសប្បុរសធម៌​នេះ ដូចដែល​អ្នករាល់គ្នា​កំពុង​ចម្រើនឡើង​ក្នុង​គ្រប់ការទាំងអស់​ដែរ គឺ​ទាំង​ក្នុង​ជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែង​គ្រប់ជំពូក និង​ក្នុង​សេចក្ដីស្រឡាញ់​របស់​អ្នករាល់គ្នា​ចំពោះ​យើង​។

សូមមើលជំពូក

Khmer Christian Bible

ដូច​ដែល​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​កិច្ចការ​ទាំងឡាយ​ គឺទាំង​នៅ​ក្នុង​ជំនឿ​ ពាក្យ​សំដី​ ចំណេះ​ដឹង​ និង​សេចក្ដី​ឧស្សាហ៍​ទាំង​អស់​ ព្រមទាំង​សេចក្ដី​ស្រឡាញ់​ដែលអ្នក​រាល់គ្នាមាន​ចំពោះ​យើង​ជា​យ៉ាង​ណា​ នោះ​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ ​ចូរ​ឲ្យ​អ្នក​រាល់គ្នា​ចម្រើន​ឡើង​ជា​យ៉ាង​នោះ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​គ្រប់​វិស័យ​ទាំង‌អស់ គឺ​ទាំង​ក្នុង​ជំនឿ ពាក្យ​សម្ដី ចំណេះ​ដឹង សេចក្តី​ខ្នះខ្នែង​គ្រប់​យ៉ាង និង​ក្នុង​សេចក្តី​ស្រឡាញ់​របស់​យើង​ដល់​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ក៏​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង ក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​បាន​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន‌វោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​គុណ​នេះ​រឹត‌តែ​ច្រើន​ឡើង ដូច​ជា​បាន​ចំរើន​ក្នុង​គ្រប់​សេចក្ដី​ឯ​ទៀត គឺ​ក្នុង​សេចក្ដី​ជំនឿ ពាក្យ​សំដី ចំណេះ សេចក្ដី​ឧស្សាហ៍​គ្រប់​ជំពូក ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ​ដែរ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​បាន​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន​វោហារ មាន​ចំណេះ មាន​ចិត្ដ​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ដ​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​ជំនូន ចូរ​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។

សូមមើលជំពូក



២ កូរិនថូស 8:7
25 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ចូលមកជិត​ដែរ ហើយ​និយាយថា​: ‘លោកម្ចាស់ លោក​បាន​ប្រគល់​ពីរ​ឋាឡាន់​ឲ្យ​ខ្ញុំ មើល៍! ខ្ញុំ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត’។


បងប្អូន​របស់ខ្ញុំ​អើយ​! ខ្លួនខ្ញុំ​ក៏​ជឿជាក់​ចំពោះ​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដីល្អ ទាំង​ពោរពេញ​ទៅដោយ​ចំណេះដឹង​គ្រប់យ៉ាង ថែមទាំង​អាច​ទូន្មាន​គ្នាទៅវិញទៅមក​បាន​ទៀតផង​។


ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់​ដោយនូវ​ព្រះអង្គ គឺ​ក្នុង​គ្រប់ទាំង​ពាក្យសម្ដី និង​ចំណេះដឹង​ទាំងអស់


ដ្បិត​យើង​ទាំងអស់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​រូបកាយ​តែមួយ​ដោយ​ព្រះវិញ្ញាណ​តែមួយ​——​មិនថា​ជនជាតិយូដា​ក្ដី សាសន៍ដទៃ​ក្ដី ទាសករ​ក្ដី មនុស្សមានសេរីភាព​ក្ដី គឺ​យើង​គ្រប់គ្នា​បាន​ប្រទានឲ្យផឹក​ពី​ព្រះវិញ្ញាណ​តែមួយ​។


ពាក្យសម្ដី​ប្រកបដោយ​ប្រាជ្ញា​បាន​ប្រទាន​ដល់​ម្នាក់ តាមរយៈ​ព្រះវិញ្ញាណ ហើយ​ពាក្យសម្ដី​ប្រកបដោយ​ចំណេះដឹង​បាន​ប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល​;


ប្រសិនបើ​ខ្ញុំ​មាន​អំណោយទាន​ខាង​ថ្លែងព្រះបន្ទូល ព្រមទាំង​ស្គាល់​អាថ៌កំបាំង​ទាំងអស់ និង​ចំណេះដឹង​គ្រប់យ៉ាង ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ជំនឿ​ដ៏ពេញលេញ រហូតដល់​រើ​ភ្នំ​ចេញ​បាន ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានតម្លៃ​ទេ​។


សេចក្ដីស្រឡាញ់​មិន​សាបសូន្យ​ឡើយ​។ រីឯ​ការថ្លែងព្រះបន្ទូល​នឹង​ផុតទៅ ភាសាដទៃ​នឹង​ចប់ ហើយ​ចំណេះដឹង​នឹង​សាបសូន្យ


អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។


តើ​នរណា​យល់ឃើញថា អ្នក​ពិសេសជាងគេ​? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ប្រសិនបើ​អ្នក​បាន​ទទួល​មែន ចុះម្ដេចក៏​អ្នក​អួតខ្លួន​ដូចជា​មិន​បាន​ទទួល​?


មិនគ្រាន់តែ​ដោយ​ការមកដល់​របស់​គាត់​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ដោយ​ការកម្សាន្តចិត្ត​ដែល​គាត់​ទទួល​ពី​អ្នករាល់គ្នា​ដែរ នៅពេល​គាត់​បាន​ប្រាប់​យើង​អំពី​ការនឹករលឹក​របស់អ្នករាល់គ្នា អំពី​ទុក្ខព្រួយ​របស់អ្នករាល់គ្នា និង​អំពី​ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​កាន់តែខ្លាំងឡើង​។


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


ហើយ​ពួកគេ​នឹករលឹក​អ្នករាល់គ្នា ទាំង​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា ដោយព្រោះ​ព្រះគុណ​ដ៏​ប្រសើរហួសវិស័យ​របស់​ព្រះ ស្ថិត​នៅលើ​អ្នករាល់គ្នា​។


ព្រះ​អាច​ធ្វើឲ្យ​ព្រះគុណ​គ្រប់យ៉ាង​បាន​សម្បូរហូរហៀរ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានសម្បូរហូរហៀរ​ដោយ​ការល្អ​គ្រប់យ៉ាង ទាំង​មាន​គ្រប់គ្រាន់​ទាំងអស់​ក្នុង​គ្រប់ជំពូក​ជានិច្ច


កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។


ព្រមទាំង​ត្រូវបាន​បំពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជា​សិរីរុងរឿង និង​ការសរសើរតម្កើង​ដល់​ព្រះ​។


ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក


បងប្អូន​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ដ្បិត​ដែលធ្វើដូច្នេះ​ជា​ការ​ស័ក្ដិសម ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ចម្រើនឡើងយ៉ាងខ្លាំង ហើយ​សេចក្ដីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​ម្នាក់ៗ​ចំពោះ​គ្នាទៅវិញទៅមក ក៏​កំពុង​ចម្រើនឡើង​ដែរ​។


ដូច្នេះ កូន​របស់ខ្ញុំ​អើយ ចូរ​មានកម្លាំងឡើង​ដោយ​ព្រះគុណ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ


ដូច្នេះ ដោយ​យើង​បាន​ទទួល​អាណាចក្រ​ដែល​មិនចេះរញ្ជួយ ចូរឲ្យ​យើង​មាន​ចិត្តដឹងគុណ ដែល​តាមរយៈ​ចិត្តដឹងគុណនេះ យើង​អាច​បម្រើ​ព្រះ​ឲ្យ​គាប់ព្រះហឫទ័យ​ព្រះអង្គ ដោយ​ជំនឿស៊ប់ និង​ការកោតខ្លាច​។


ដោយ​អ្នករាល់គ្នា​បាន​ជម្រះ​ព្រលឹង​របស់អ្នករាល់គ្នា​ឲ្យបរិសុទ្ធ​ដោយ​ការស្ដាប់បង្គាប់​សេចក្ដីពិត ធ្វើឲ្យ​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ដែល​ឥតពុតត្បុត ដូច្នេះ​ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក​យ៉ាងអស់ពីចិត្ត​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ​។


ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន​៕​៚


ដ្បិត​អ្នក​និយាយ​ថា​: “ខ្ញុំ​ជា​អ្នកមាន ខ្ញុំ​មានស្ដុកស្ដម្ភ គ្មាន​តម្រូវការ​អ្វីឡើយ” ប៉ុន្តែ​អ្នក​មិន​ដឹង​ថា អ្នក​ជា​មនុស្ស​វេទនា ជា​មនុស្ស​គួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និង​នៅ​អាក្រាត​នោះ​ទេ​។