ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹងបោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតាមួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕
២ កូរិនថូស 6:3 - ព្រះគម្ពីរខ្មែរសាកល យើងមិនផ្ដល់ឱកាសឲ្យអ្នកណាជំពប់ដួលក្នុងរឿងអ្វីមួយឡើយ ដើម្បីកុំឲ្យការងារបម្រើនេះត្រូវគេចាប់កំហុស Khmer Christian Bible យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ អាល់គីតាប យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ដ បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ |
ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹងបោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតាមួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕
“ប៉ុន្តែអ្នកណាក៏ដោយដែលធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះដែលជឿលើខ្ញុំជំពប់ដួល នោះប្រសើរជាងសម្រាប់អ្នកនោះ ដែលព្យួរត្បាល់កិនដ៏ធំនឹងករបស់គាត់ ហើយពន្លិចទៅក្នុងជម្រៅសមុទ្រ។
ការនេះមិនគ្រាន់តែគ្រោះថ្នាក់ដល់យើង ដោយខូចឈ្មោះមុខរបរនេះប៉ុណ្ណោះទេ គឺថែមទាំងលែងមានអ្នកណារាប់រកព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដមទៀតផង ហើយអានុភាពរបស់ព្រះម៉ែដែលអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនោះ ក៏នឹងវិនាសសាបសូន្យដែរ”។
ដូច្នេះ កុំឲ្យយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យសម្រេចចិត្តថា នឹងមិនដាក់ឧបសគ្គ ឬសេចក្ដីបណ្ដាលឲ្យជំពប់ដួលឲ្យបងប្អូនឡើយ។
ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។
ចំពោះអ្នកខ្សោយ ខ្ញុំត្រឡប់ជាអ្នកខ្សោយ ដើម្បីឈ្នះបានអ្នកខ្សោយមកវិញ។ ចំពោះមនុស្សគ្រប់ប្រភេទ ខ្ញុំត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានសង្គ្រោះអ្នកខ្លះ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
យើងប្រយ័ត្នប្រយែងដូច្នេះ ដើម្បីកុំឲ្យអ្នកណារិះគន់យើងអំពីអំណោយដ៏បរិបូរដែលយើងកំពុងចាត់ចែងនេះឡើយ