ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 3:16 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​កាលណា​ពួកគេ​បែរមក​រក​ព្រះអម្ចាស់​វិញ ស្បៃ​នោះ​ក៏​ត្រូវបាន​ដោះចេញ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ស្បៃ​នោះ​ត្រូវ​បាន​ដោះ​ចេញ​ ពេល​ណា​ដែល​ពួកគេ​បែរ​មក​រក​ព្រះអម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ នៅ​ពេល​គេ​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ក៏​ត្រូវ​បាន​ដោះ​ចេញ​ទៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​រដោះ​ចោល​ចេញ

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្ដែ​នៅ​ពេល​គេ​បែរ​ចិត្ដ​គំនិត​រក​អ៊ីសា‌ជាអម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ

សូមមើលជំពូក



២ កូរិនថូស 3:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅលើ​ភ្នំ​នេះ ព្រះអង្គ​នឹង​បំផ្លាញ​ស្បៃ​ដែល​រុំ​លើ​ប្រជាជាតិ​ទាំងអស់ និង​របាំង​ដែល​លាត​លើ​ប្រជាជាតិ​ទាំងអស់​។


នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​ពាក្យ​ដែលនៅក្នុង​ក្រាំង ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើលឃើញ ពីក្នុង​ភាពងងឹត និង​ពីក្នុង​សេចក្ដីងងឹត​។


រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


រីឯ​មែកឈើទាំងនោះដែលត្រូវបានកាត់ចេញ​ក៏ដូច្នោះដែរ ប្រសិនបើ​ពួកគេ​លែង​បន្ត​នៅក្នុង​ភាពឥតជំនឿ​របស់ពួកគេ​ទៀត នោះ​ពួកគេ​នឹង​ត្រូវបាន​បំបៅ​វិញ ដ្បិត​ព្រះ​អាច​បំបៅ​ពួកគេ​សាជាថ្មី​បាន​។


ពិតមែនហើយ កាលណា​គេ​អាន​គម្ពីរ​ម៉ូសេ នោះ​មាន​ស្បៃ​គ្រប​ពីលើ​ចិត្ត​របស់​ពួកគេ រហូតមកដល់​សព្វថ្ងៃ​។