Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:16 - អាល់គីតាប

16 ក៏​ប៉ុន្ដែ​នៅ​ពេល​គេ​បែរ​ចិត្ដ​គំនិត​រក​អ៊ីសា‌ជាអម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ប៉ុន្តែ​កាលណា​ពួកគេ​បែរមក​រក​ព្រះអម្ចាស់​វិញ ស្បៃ​នោះ​ក៏​ត្រូវបាន​ដោះចេញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ប៉ុន្ដែ​ស្បៃ​នោះ​ត្រូវ​បាន​ដោះ​ចេញ​ ពេល​ណា​ដែល​ពួកគេ​បែរ​មក​រក​ព្រះអម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្ដែ នៅ​ពេល​គេ​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ក៏​ត្រូវ​បាន​ដោះ​ចេញ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​រដោះ​ចោល​ចេញ

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ម៉ូសា​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា ដើម្បី​សន្ទនា​ជា​មួយ​ទ្រង់​គាត់​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​គាត់​ចេញ​មក​វិញ គាត់​ក៏​នាំ​បទ​បញ្ជា​ផ្សេងៗ ដែល​គាត់​បាន​ទទួល​យក​មក​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​លើ​ភ្នំ​នោះ ទ្រង់​នឹង​ដក​ស្បៃ​កាន់​ទុក្ខ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជា‌ជាតិ​ទាំង​អស់​ដែរ។


នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​បន្ទូល ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គីតាប ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។


យើង​ជាអុលឡោះ‌តាអាឡា​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។


គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់អុលឡោះ‌តាអាឡា” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល កិរិយា‌មារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រកអុលឡោះ‌តាអាឡា​វិញ។


ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ដ​មិន​ជឿ​នោះ​ចោល អុលឡោះ​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​អុលឡោះ​មាន​អំណាច​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។


មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គីតាប​របស់​ម៉ូសា មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ដ​គេ​មិន​ឲ្យ​យល់


ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​ទ្រង់ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ ហើយ​ត្រូវ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។


នៅ​ពេល​ខាង​មុខ កាល​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រកអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក​វិញ អ្នក​នឹង​ស្តាប់​បន្ទូល​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម