Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:23 - ព្រះគម្ពីរខ្មែរសាកល

23 រីឯ​មែកឈើទាំងនោះដែលត្រូវបានកាត់ចេញ​ក៏ដូច្នោះដែរ ប្រសិនបើ​ពួកគេ​លែង​បន្ត​នៅក្នុង​ភាពឥតជំនឿ​របស់ពួកគេ​ទៀត នោះ​ពួកគេ​នឹង​ត្រូវបាន​បំបៅ​វិញ ដ្បិត​ព្រះ​អាច​បំបៅ​ពួកគេ​សាជាថ្មី​បាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ឯ​ពួកអ្នក​ដែល​ត្រូវ​កាត់ចេញ​ទាំង​នោះ​ក៏​ដូច្នេះ​ដែរ​ បើ​ពួកគេ​បោះ​បង់​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះជាម្ចាស់​នឹង​ផ្សាំ​ពួកគេ​វិញ​ ព្រោះ​ព្រះអង្គ​អាច​ផ្សាំ​ពួកគេ​ជា​ថ្មី​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល នោះ​ព្រះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​នឹង​បំបៅ​គេ​ជា​ថ្មី​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះ‌ជា‌ម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ហើយ​មែក​កំណើត​ទាំង​នោះ​ដែរ បើ​គេ​លះ​សេចក្ដី​មិន​ជឿ​ចោល​ចេញ នោះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ភ្ជាប់​ជាតិ​វិញ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ដ​មិន​ជឿ​នោះ​ចោល អុលឡោះ​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​អុលឡោះ​មាន​អំណាច​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។

សូមមើលជំពូក ចម្លង




រ៉ូម 11:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតទាល់តែ​អ្នករាល់គ្នា​និយាយថា​:‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់’”៕


ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​ត្រូវបាន​កាច់ចេញ ហើយ​អ្នក​ដែល​ជា​មែកអូលីវព្រៃ​ត្រូវបាន​បំបៅ​នៅកណ្ដាល​មែកទាំងនោះ ព្រមទាំង​រួមចំណែក​ទទួល​ជីជាតិ​ពី​ឫស​របស់​ដើមអូលីវ​ស្រុក


ជាការពិត ប្រសិនបើ​អ្នក​ត្រូវបាន​កាត់ចេញ​ពី​ដើមអូលីវព្រៃ​ពីធម្មជាតិ ហើយ​ត្រូវបាន​បំបៅ​នឹង​ដើមអូលីវស្រុក​ដោយ​ខុសធម្មជាតិ​ទៅហើយ ចុះ​មែក​ពីកំណើត​ទាំងនោះ តើ​នឹង​ត្រូវបាន​បំបៅ​នឹង​ដើមអូលីវ​របស់ខ្លួន​វិញ​ស្រួលជាង​អម្បាលម៉ាន​ទៅទៀត​!


ប៉ុន្តែ​កាលណា​ពួកគេ​បែរមក​រក​ព្រះអម្ចាស់​វិញ ស្បៃ​នោះ​ក៏​ត្រូវបាន​ដោះចេញ​។


ដូច្នេះ យើង​ឃើញ​ថា ពួកគេ​មិនអាច​ចូលទៅ​បាន ដោយសារតែ​ភាពឥតជំនឿ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម