ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង!
២ កូរិនថូស 10:17 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ“អ្នកដែលអួត ចូរអួតអំពីព្រះអម្ចាស់” Khmer Christian Bible ដូច្នេះ អ្នកណាដែលអួត ចូរអួតនៅក្នុងព្រះអម្ចាស់ចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ អាល់គីតាប អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ។ |
ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង!
ដើម្បីឲ្យទូលបង្គំឃើញភាពមានពររបស់អ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអរសប្បាយក្នុងអំណរនៃប្រជាជាតិរបស់ព្រះអង្គ និងដើម្បីឲ្យទូលបង្គំអួតជាមួយមរតករបស់ព្រះអង្គ!
អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងអួត៕
អ្នកដែលឲ្យពរខ្លួនឯងនៅលើផែនដី នឹងឲ្យពរខ្លួនឯងដោយនូវព្រះដ៏ពិតត្រង់ អ្នកដែលស្បថនៅលើផែនដី នឹងស្បថដោយអាងព្រះដ៏ពិតត្រង់ ដ្បិតទុក្ខវេទនាពីមុនត្រូវបានភ្លេច ហើយត្រូវបានបំបាំងពីភ្នែករបស់យើងហើយ”។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។