២ កូរិនថូស 1:24 - ព្រះគម្ពីរខ្មែរសាកល នេះមិនមែនថា យើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ យើងជាអ្នករួមការងារ ដើម្បីជាអំណររបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាឈរមាំដោយសារតែជំនឿ។ Khmer Christian Bible មិនមែនយើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាទេ ប៉ុន្ដែយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា សម្រាប់អំណររបស់អ្នករាល់គ្នាវិញ ព្រោះអ្នករាល់គ្នាបានឈរមាំមួនដោយជំនឿរួចហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនមែនមានន័យថា យើងធ្វើជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាឡើយ គឺយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាបានឈរមាំក្នុងជំនឿហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្ដីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ ដ្បិតអ្នករាល់គ្នាកំពុងឈរហើយ ដោយសារសេចក្ដីជំនឿ។ អាល់គីតាប យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។ |
ពោលគឺ ដើម្បីឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមកពេលនៅជាមួយអ្នករាល់គ្នា តាមរយៈជំនឿរបស់ម្នាក់ៗ ទាំងខ្ញុំ និងអ្នករាល់គ្នា។
ត្រូវហើយ! ពួកគេត្រូវបានកាច់ចេញដោយសារតែភាពឥតជំនឿ រីឯអ្នកវិញ អ្នកនៅឈរដោយសារតែជំនឿ។ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរភ័យខ្លាចទៅ
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
បងប្អូនអើយ ឥឡូវនេះខ្ញុំចង់បញ្ជាក់ដល់អ្នករាល់គ្នាអំពីដំណឹងល្អដែលខ្ញុំបានផ្សព្វផ្សាយដល់អ្នករាល់គ្នា គឺដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ព្រមទាំងឈរមាំតាមរយៈដំណឹងល្អនោះ។
ចុះអ័ប៉ុឡូសជាអ្វី? ហើយប៉ូលជាអ្វី? ជាអ្នកបម្រើដែលអ្នករាល់គ្នាបានជឿតាមរយៈពួកគេ តាមដែលព្រះអម្ចាស់បានប្រទានឲ្យម្នាក់ៗប៉ុណ្ណោះ។
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
ជាការពិត យើងប្រកាសមិនមែនអំពីខ្លួនយើងទេ គឺអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយសារតែព្រះយេស៊ូវ។
ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។