ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
១ យ៉ូហាន 3:3 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលមានសេចក្ដីសង្ឃឹមនេះលើព្រះអង្គ ក៏ជម្រះខ្លួនឯងឲ្យបរិសុទ្ធ ដូចដែលព្រះអង្គទ្រង់បរិសុទ្ធដែរ។ Khmer Christian Bible អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះអង្គបរិសុទ្ធដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួនឲ្យដូចទ្រង់ដែលស្អាតដែរ អាល់គីតាប អ្នកណាមានសេចក្ដីសង្ឃឹមលើអ៊ីសាបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ ដូចគាត់បរិសុទ្ធដែរ។ |
ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
ទូលបង្គំញែកខ្លួនជាវិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាវិសុទ្ធក្នុងសេចក្ដីពិតដែរ។
ទាំងសម្អាតចិត្តរបស់ពួកគេដោយសារតែជំនឿ គឺមិនបានប្រកាន់ថាយើង និងពួកគេខុសគ្នាឡើយ។
មួយវិញទៀត អេសាយក៏បានថ្លែងថា: “នឹងមានឫសរបស់អ៊ីសាយ ជាព្រះអង្គដែលក្រោកឡើងគ្រប់គ្រងសាសន៍ដទៃ; ពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ”។
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
ជំនឿ និងសេចក្ដីស្រឡាញ់នេះ មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងព្រះដែលជាព្រះបិតារបស់យើង ដែលស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរមកតាមរយៈព្រះគុណ សូមឲ្យព្រះអង្គផ្ទាល់
ដើម្បីកាលណាយើងត្រូវបានរាប់ជាសុចរិតដោយសារតែព្រះគុណរបស់ព្រះអង្គ នោះយើងនឹងបានជាអ្នកទទួលមរតក ស្របតាមសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។
មហាបូជាចារ្យបែបនេះហើយ ដែលស័ក្ដិសមសម្រាប់យើង គឺវិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែលញែកចេញពីមនុស្សបាប ហើយត្រឡប់ជាខ្ពស់ជាងមេឃទៅទៀត។
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!
ផ្ទុយទៅវិញ ដូចដែលព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទ្រង់វិសុទ្ធយ៉ាងណា អ្នករាល់គ្នាក៏ត្រូវតែបានវិសុទ្ធក្នុងគ្រប់ទាំងកិរិយាយ៉ាងនោះដែរ
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។
ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះបានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត
អ្នកដែលនិយាយថាខ្លួនឯងស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចដែលព្រះអង្គបានដើរដូច្នោះដែរ។
ដោយសារតែការនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានភាពក្លាហាននៅថ្ងៃនៃការជំនុំជម្រះ ដ្បិតដូចដែលព្រះគ្រីស្ទជាយ៉ាងណា យើងក៏ជាយ៉ាងនោះដែរ នៅក្នុងពិភពលោកនេះ។