ព្រះអង្គក៏ក្រោកឡើងពីតុអាហារ ហើយដោះព្រះពស្ត្រចេញ រួចយកកន្សែងក្រវាត់នឹងអង្គទ្រង់
១ យ៉ូហាន 3:11 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនេះជាសារដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។ Khmer Christian Bible នេះជាសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក អាល់គីតាប ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ |
ព្រះអង្គក៏ក្រោកឡើងពីតុអាហារ ហើយដោះព្រះពស្ត្រចេញ រួចយកកន្សែងក្រវាត់នឹងអង្គទ្រង់
នេះជាសេចក្ដីបង្គាប់របស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ចូររែកពុនបន្ទុករបស់គ្នាទៅវិញទៅមក យ៉ាងនោះទើបអ្នករាល់គ្នាបានបំពេញក្រឹត្យវិន័យរបស់ព្រះគ្រីស្ទឲ្យសម្រេច។
ព្រមទាំងដើរក្នុងសេចក្ដីស្រឡាញ់ចុះ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងដែរ ហើយបានប្រគល់អង្គទ្រង់ជំនួសយើងទុកជាតង្វាយ និងយញ្ញបូជា ដើម្បីជាក្លិនក្រអូបពិដោរដល់ព្រះ។
រីឯចំពោះសេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នាមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់បានទទួលការបង្រៀនពីព្រះ ឲ្យស្រឡាញ់គ្នាទៅវិញទៅមកហើយ។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។
ដែលសំខាន់ជាងគេ គឺត្រូវរក្សាសេចក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
នេះជាសារដែលយើងបានឮពីព្រះគ្រីស្ទមក ហើយប្រកាសដល់អ្នករាល់គ្នា គឺថាព្រះជាពន្លឺ ហើយក្នុងព្រះអង្គគ្មានសេចក្ដីងងឹតណាឡើយ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ប្រសិនបើព្រះបានស្រឡាញ់យើងដល់ម្ល៉េះ យើងក៏ត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកដែរ។
នេះជាសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះគ្រីស្ទ គឺឲ្យអ្នកដែលស្រឡាញ់ព្រះ ស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់ជារបស់ព្រះ។ អស់អ្នកដែលស្រឡាញ់ គឺកើតមកពីព្រះ ហើយស្គាល់ព្រះ។
លោកស្រីអើយ ឥឡូវនេះ ខ្ញុំសូមអង្វរអ្នក ឲ្យយើងរាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសរសេរមកអ្នក មិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺជាសេចក្ដីបង្គាប់ដែលយើងមានតាំងពីដំបូងមក។