ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។
១ ធីម៉ូថេ 2:15 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ មនុស្សស្រីនឹងត្រូវបានរក្សាតាមរយៈការបង្កើតកូន ប្រសិនបើនាងស្ថិតនៅក្នុងជំនឿ សេចក្ដីស្រឡាញ់ និងភាពវិសុទ្ធ ដោយការគ្រប់គ្រងចិត្ត៕ Khmer Christian Bible ប៉ុន្ដែបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ទាំងមានអត្ដចរិតត្រឹមត្រូវ នោះនាងនឹងបានសង្គ្រោះនៅពេលដែលនាងសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រីមកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសិនជានាងនៅជាប់ក្នុងសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។ អាល់គីតាប ក៏ប៉ុន្ដែ អុលឡោះសង្គ្រោះស្ដ្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្ដស្រឡាញ់ មានកិរិយាបរិសុទ្ធ និងសុភាពរាបសាផង។ |
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
នាងក៏សម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង។ នាងរុំកូននោះនឹងក្រណាត់ ហើយដាក់ក្នុងស្នូកសត្វ ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេឡើយ។
ហើយចំពោះអវយវៈទាំងនោះដែលមើលទៅដូចជាមិនសូវមានកិត្ដិយសក្នុងរូបកាយ យើងក៏បន្ថែមកិត្តិយសឲ្យកាន់តែច្រើន; ដូច្នេះអវយវៈរបស់យើងដែលមិនល្អមើល ក៏កាន់តែមានភាពសមរម្យទៅទៀត
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានកើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
ដូចគ្នាដែរ ខ្ញុំក៏ចង់ឲ្យស្រីៗតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ ទាំងចេះអៀនខ្លួន និងចេះគ្រប់គ្រងចិត្ត; មិនមែនដោយការក្រងសក់ ឬដោយមាស ឬគជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ
ព្រះគុណនេះបង្ហាត់បង្រៀនយើងឲ្យរស់នៅក្នុងសម័យបច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និងដោយគោរពព្រះ ទាំងបដិសេធការមិនគោរពព្រះ និងតណ្ហាខាងលោកីយ៍
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។