Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 2:14 - ព្រះគម្ពីរខ្មែរសាកល

14 ហើយ​អ័ដាម​មិន​បាន​ចាញ់បោក​ទេ គឺ​ស្ត្រី​វិញ ដែល​ចាញ់បោក ហើយ​ធ្លាក់​ទៅក្នុង​ការល្មើស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហើយ​មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត​ គឺ​ស្រ្ដី​ទេ​ដែល​ចាញ់​បញ្ឆោត​នោះ​ ហើយ​បាន​ប្រព្រឹត្ដ​ល្មើស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត គឺ​ស្ត្រី​ទេ​តើ​ដែល​ចាញ់​បញ្ឆោត ហើយ​បាន​ត្រឡប់​ជា​អ្នក​ប្រព្រឹត្ត​រំលង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើ​ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​មិន​មែន​លោក​អ័ដាម ដែល​ចាញ់​បញ្ឆោត​ទេ គឺ​ជា​ស្ត្រី​វិញ​ទេ​តើ ដែល​ចាញ់​បញ្ឆោត​នោះ ព្រម​ទាំង​រំលង​ច្បាប់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 មិន​មែន​អាដាម​ទេ​ដែល​ចាញ់​បោក គឺ​នាង​ហាវ៉ា​វិញ​ទេ​តើ ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្ដិ​របស់​អុលឡោះ​ទៀត​ផង។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 2:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ឃើញ​ថា​ផ្លែ​របស់​ដើមឈើ​នោះ​ល្អ​សម្រាប់​ជា​អាហារ ក៏​ជាទីគាប់​ដល់​ភ្នែក ហើយ​ឃើញថា​ដើមឈើ​នោះ​ទាក់ទាញ​ឲ្យ​ចង់​ទទួលប្រាជ្ញា នោះ​នាង​ក៏​បេះ​ផ្លែ​វា ហើយ​ហូប ព្រមទាំង​ឲ្យ​ទៅ​ប្ដី​របស់នាង​ដែល​នៅជាមួយ​នាង នោះ​គាត់​ក៏​ហូប​ដែរ​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម