Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 2:9 - ព្រះគម្ពីរខ្មែរសាកល

9 ដូចគ្នាដែរ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្រី​ៗ​តែងខ្លួន​ដោយ​សម្លៀកបំពាក់​សមរម្យ ទាំង​ចេះអៀនខ្លួន និង​ចេះគ្រប់គ្រងចិត្ត​; មិនមែន​ដោយ​ការក្រងសក់ ឬ​ដោយ​មាស ឬ​គជ់ ឬ​សម្លៀកបំពាក់​ថ្លៃៗ​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តុប​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​ សុភាព​រាបសា​ មិន​ឆើត​ឆាយ​ ហើយ​មិន​មែន​ដោយ​ក្រង​សក់​ ពាក់​មាស​ ពាក់​គជ់​ ឬ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯស្ត្រីៗក៏​ដូច្នោះ​ដែរ ត្រូវ​តែង​ខ្លួន​តាម​បែប​សមរម្យ មិន​ឆើយ​ឆាយ ហើយ​ចេះ​ប្រមាណ​ខ្លួន មិន​មែនដោយ​ក្រង​សក់ ពាក់​មាស កែវ​មុក្តា ឬ​អលង្ការ​ថ្លៃៗ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន​ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ‌មុក្តា ឬ​សំលៀក‌បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាប​សា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 2:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។


ដ្បិត​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​នឹង​តុបតែង​មនុស្ស​តូចទាប​ដោយ​សេចក្ដីសង្គ្រោះ​។


នាង​ធ្វើ​កម្រាលគ្រែ​សម្រាប់​ខ្លួនឯង​; សម្លៀកបំពាក់​របស់នាង​ធ្វើពី​ក្រណាត់ផាឌិបដ៏ប្រណិត និង​ក្រណាត់ពណ៌ស្វាយ​។


សេចក្ដីស្វាហាប់ និង​កិត្តិយស​ជា​សម្លៀកបំពាក់​របស់នាង ហើយ​នាង​អាច​សើច​បាន​ចំពោះ​ថ្ងៃ​ដែលនឹង​មកដល់​។


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​មក​ជួប​គាត់ ដោយ​សម្លៀកបំពាក់​ជា​ស្ត្រីពេស្យា ទាំង​មានឧបាយកល​ក្នុង​ចិត្ត​។


ព្រះយេហូវ៉ា​មានបន្ទូល​ទៀត​ថា​៖ “ដោយព្រោះ​កូនស្រី​ស៊ីយ៉ូន​បាន​លើកខ្លួនឡើង ហើយ​ដើរ​ងើបងើយ ទាក់ទាញ​ដោយ​ភ្នែក ដើរកាច់រាង ព្រមទាំង​អង្រួនឲ្យឮសូររ៉ឺងៗ​ដោយ​ជើង​របស់ពួកនាង


ពួកគេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​ឡើងវិញ ហើយ​ស្ដារ​ទីស្ងាត់ជ្រងំ​ពីមុន​ឡើងវិញ​; ពួកគេ​នឹង​ជួសជុល​ទីក្រុង​ខូចបង់ ដែល​ជា​ទីស្ងាត់ជ្រងំ​ពីជំនាន់មួយទៅជំនាន់មួយ​ផង​។


បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ទន់​ៗ គេ​នៅ​ក្នុង​ដំណាក់​ស្ដេច​ទេ​។


គឺ​ដោយ​ការធ្វើល្អ​វិញ ដែល​សមគួរ​នឹង​ស្ត្រី​ដែល​ថា​ខ្លួនឯង​គោរពព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម