Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:23 - ព្រះគម្ពីរខ្មែរសាកល

23 ហើយ​ចំពោះ​អវយវៈ​ទាំងនោះ​ដែល​មើលទៅដូចជា​មិនសូវមានកិត្ដិយស​ក្នុង​រូបកាយ យើង​ក៏​បន្ថែម​កិត្តិយស​ឲ្យ​កាន់តែច្រើន​; ដូច្នេះ​អវយវៈ​របស់យើង​ដែល​មិនល្អមើល ក៏​កាន់តែ​មាន​ភាពសមរម្យ​ទៅទៀត

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 រីឯ​អវយវៈ​ណា​ដែល​យើង​គិត​ថា​អាប់ឱន​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​យើង​សម្អិត​សម្អាង​ឲ្យ​កាន់តែ​ថ្លៃថ្នូរ​ ហើយ​អវយវៈ​របស់​យើង​ណា​ដែល​មើល​ទៅ​មិន​ស្អាត​ នោះ​ត្រលប់​ជា​កាន់តែ​ស្អាត​ឡើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ហើយ​អវ‌យវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​រាប់​អាន​កាន់​តែ​ខ្លាំង ហើយ​អវ‌យវៈ​ណា​របស់​យើង​ដែល​មិន​ល្អ​មើល នោះ​យើង​កាន់​តែ​គោរព​យ៉ាង​ពិសេស​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​ធ្វើ​សម្លៀកបំពាក់​ស្បែក​សម្រាប់​អ័ដាម និង​ប្រពន្ធ​របស់គាត់ ហើយ​ស្លៀកពាក់ឲ្យ​ពួកគេ​។


ពេលនោះ ភ្នែក​របស់ពួកគេ​ទាំង​ពីរ​ក៏​ត្រូវបាន​បើក ហើយ​ពួកគេ​ដឹង​ថា​ពួកគេ​នៅ​ខ្លួនទទេ ពួកគេ​ក៏​ដេរ​ស្លឹក​ល្វា​ធ្វើ​ជា​ប៉ឹង​សម្រាប់​ខ្លួនពួកគេ​។


ផ្ទុយទៅវិញ អវយវៈ​ក្នុង​រូបកាយ​ដែល​មើលទៅដូចជា​ខ្សោយ គឺ​ចាំបាច់​ជាងគេ


រីឯ​អវយវៈ​របស់យើង​ដែល​សមរម្យ យើង​មិន​ចាំបាច់​បន្ថែមអ្វី​ទេ​។ យ៉ាងណាមិញ ព្រះ​បាន​ផ្គុំ​រូបកាយ ដោយ​ប្រទាន​ភាពថ្លៃថ្នូរ​ឲ្យ​រឹតតែច្រើន​ដល់​អវយវៈ​ដែល​ខ្វះខាត


យ៉ាងណាមិញ មនុស្សស្រី​នឹង​ត្រូវបាន​រក្សា​តាមរយៈ​ការបង្កើតកូន ប្រសិនបើ​នាង​ស្ថិតនៅ​ក្នុង​ជំនឿ សេចក្ដីស្រឡាញ់ និង​ភាពវិសុទ្ធ ដោយ​ការគ្រប់គ្រងចិត្ត​៕


ដូចគ្នាដែរ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្រី​ៗ​តែងខ្លួន​ដោយ​សម្លៀកបំពាក់​សមរម្យ ទាំង​ចេះអៀនខ្លួន និង​ចេះគ្រប់គ្រងចិត្ត​; មិនមែន​ដោយ​ការក្រងសក់ ឬ​ដោយ​មាស ឬ​គជ់ ឬ​សម្លៀកបំពាក់​ថ្លៃៗ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម