គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
១ ថែស្សាឡូនីច 2:14 - ព្រះគម្ពីរខ្មែរសាកល ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។ Khmer Christian Bible បងប្អូនអើយ! អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅស្រុកយូដា ដ្បិតអ្នករាល់គ្នាបានទទួលរងទុក្ខពីជនរួមជាតិរបស់ខ្លួនដូចដែលក្រុមជំនុំទាំងនោះបានទទួលពីជនជាតិយូដាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំរបស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវនៅស្រុកយូដា ព្រោះអ្នករាល់គ្នាបានរងទុក្ខលំបាកដូចគ្នា ដោយសារដៃជនរួមជាតិរបស់ខ្លួន ដូចជាក្រុមជំនុំទាំងនោះបានរងទុក្ខ ដោយសារសាសន៍យូដាដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានត្រាប់តាមអស់ទាំងពួកជំនុំនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នៅស្រុកយូដា ពីព្រោះបានរងទុក្ខ នៅដៃនៃពួកអ្នកស្រុករបស់អ្នករាល់គ្នា ដូចជាពួកជំនុំទាំងនោះបានរងទុក្ខ នៅដៃនៃពួកសាសន៍យូដាដែរ អាល់គីតាប បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំអះរបស់អុលឡោះនៅស្រុកយូដា ដែលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសានោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ |
គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿ បានពន្យុះ និងចាក់រុកចិត្តរបស់ពួកសាសន៍ដទៃឲ្យប្រឆាំងនឹងបងប្អូន។
ដូច្នេះ ប្រជាជននៅទីក្រុងនោះបានបាក់បែកគ្នា គឺអ្នកខ្លះកាន់ខាងពួកយូដា អ្នកខ្លះកាន់ខាងពួកសាវ័ក។
ពេលនោះ ពួកសាសន៍ដទៃនិងពួកយូដាបានប៉ុនប៉ងជាមួយនឹងពួកមេគ្រប់គ្រងរបស់ពួកគេ ដើម្បីបង្អាប់បង្អោន និងគប់ដុំថ្មសម្លាប់ប៉ូលនិងបារណាបាស។
ប៉ុន្តែនៅពេលពួកយូដានៅថែស្សាឡូនីចដឹងថា ប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះនៅបេរាដែរ ពួកគេក៏មកទីនោះទៀត ហើយក្រឡុក និងរំខានប្រជាជន។
ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី
រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។
ចំណែកឯសូលវិញ គាត់បំផ្លិចបំផ្លាញក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។
ពេលនោះ សូលនៅតែបញ្ចេញពាក្យគំរាមសម្លាប់ចំពោះពួកសិស្សរបស់ព្រះអម្ចាស់។ គាត់ចូលទៅជួបមហាបូជាចារ្យ
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
យ៉ាងណាមិញ ចូរឲ្យម្នាក់ៗដើរ តាមដែលព្រះអម្ចាស់បានបែងចែក និងតាមដែលព្រះបានត្រាស់ហៅ។ ខ្ញុំក៏បង្គាប់ក្នុងក្រុមជំនុំទាំងអស់ឲ្យធ្វើដូច្នេះដែរ។
ពីខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំអ្នកថែស្សាឡូនីច ដែលនៅក្នុងព្រះដែលជាព្រះបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត មានដល់អ្នករាល់គ្នា!
អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមយើង និងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូលដោយអំណរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងទុក្ខវេទនាយ៉ាងខ្លាំង។
ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានប្រាប់អ្នករាល់គ្នាទុកមុនថាយើងរៀបនឹងរងទុក្ខ ហើយដូចដែលអ្នករាល់គ្នាដឹងស្រាប់ ការនោះបានកើតឡើងមែន។
ពីខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំអ្នកថែស្សាឡូនីច ដែលនៅក្នុងព្រះដែលជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ដូច្នេះ ខ្លួនយើងផ្ទាល់អួតអំពីអ្នករាល់គ្នានៅក្នុងបណ្ដាក្រុមជំនុំរបស់ព្រះ ដោយព្រោះការស៊ូទ្រាំ និងជំនឿរបស់អ្នករាល់គ្នា ក្នុងការបៀតបៀនគ្រប់បែបយ៉ាង និងទុក្ខវេទនាដែលអ្នករាល់គ្នាកំពុងស៊ូទ្រាំ។