១ កូរិនថូស 6:10 - ព្រះគម្ពីរខ្មែរសាកល ពួកចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និងមនុស្សឆបោក មិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានឡើយ។ Khmer Christian Bible ពួកចោរ ពួកមនុស្សលោភ ពួកមនុស្សប្រមឹក ពួកប្រមាថគេ ព្រមទាំងពួកមនុស្សបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ អាល់គីតាប ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។ |
បណ្ដាមេដឹកនាំរបស់អ្នកជាអ្នកបះបោរ និងជាគូកនរបស់ពួកចោរ; ពួកគេគ្រប់គ្នាស្រឡាញ់សំណូក ហើយដេញតាមជំនូន ពួកគេមិនរកយុត្តិធម៌ឲ្យកូនកំព្រា ហើយរឿងក្ដីរបស់ស្ត្រីមេម៉ាយក៏មិនមកនៅចំពោះពួកគេដែរ។
ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ក៏យាងទៅរកដើមល្វានោះ ប៉ុន្តែព្រះអង្គមិនឃើញអ្វីសោះ លើកលែងតែស្លឹកប៉ុណ្ណោះ។ ព្រះអង្គមានបន្ទូលនឹងដើមល្វានោះថា៖“កុំឲ្យមានផ្លែចេញពីឯងទៀតឡើយ គឺជារៀងរហូត!”។ ដើមល្វានោះក៏ក្រៀមស្វិតភ្លាម។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
“ពួកសត្វពស់ ពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីទោសនៃស្ថាននរកយ៉ាងដូចម្ដេចបាន?
គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺដោយសារគាត់ជាចោរ។ គាត់កាន់ថង់ប្រាក់ ហើយតែងតែលួចយកអ្វីដែលគេដាក់ក្នុងថង់នោះ។
“ឥឡូវនេះ ខ្ញុំសូមផ្ទុកផ្ដាក់អ្នករាល់គ្នានឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចនឹងស្អាងទឹកចិត្តអ្នករាល់គ្នា ព្រមទាំងអាចប្រទានមរតកដល់អ្នករាល់គ្នា ក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាវិសុទ្ធ។
បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា សាច់និងឈាម មិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានឡើយ ហើយអ្វីដែលតែងតែសាបសូន្យ ក៏មិនអាចទទួលអ្វីដែលមិនចេះសាបសូន្យជាមរតកបានដែរ។
ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។
អ្នកដែលលួច ចូរកុំលួចទៀត ផ្ទុយទៅវិញ ចូរធ្វើការនឿយហត់ គឺធ្វើការទៀងត្រង់ដោយផ្ទាល់ដៃ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។
អ្នករាល់គ្នាត្រូវដឹងឲ្យច្បាស់នូវសេចក្ដីនេះថា អស់ទាំងមនុស្សអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ (គឺមនុស្សថ្វាយបង្គំរូបបដិមាករ) នឹងទទួលមរតកនៅក្នុងអាណាចក្ររបស់ព្រះគ្រីស្ទ និងព្រះមិនបានឡើយ។
កុំបំពាន ឬឆ្លៀតឱកាសលើបងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់ជាអ្នកសងសឹកចំពោះការទាំងអស់នេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាទុកមុន និងបានដាស់តឿនយ៉ាងម៉ឺងម៉ាត់រួចហើយ។
កុំឲ្យមានអ្នកណាក្នុងចំណោមអ្នករាល់គ្នា រងទុក្ខក្នុងនាមជាឃាតករ ជាចោរលួច ជាមនុស្សធ្វើអាក្រក់ ឬជាអ្នកជ្រៀតជ្រែករឿងអ្នកដទៃឡើយ