Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 4:15 - ព្រះគម្ពីរខ្មែរសាកល

15 កុំឲ្យ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា រងទុក្ខ​ក្នុងនាមជា​ឃាតករ ជា​ចោរលួច ជា​មនុស្សធ្វើអាក្រក់ ឬ​ជា​អ្នកជ្រៀតជ្រែករឿងអ្នកដទៃ​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដូច្នេះ កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​ដោយ​ព្រោះ​តែ​ជា​ឃាតករ​ ជា​ចោរ​ ជា​អ្នកប្រព្រឹត្ដ​អាក្រក់​ ឬ​ជា​អ្នក​ជ្រៀតជ្រែក​បញ្ហា​របស់​អ្នកដទៃ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវឲ្យ​អ្នក​ណា​ម្នាក់​រង​ទុក្ខ ដោយ​ព្រោះ​សម្លាប់​គេ លួច​គេ ធ្វើ​ការ​អាក្រក់ ឬ​ចូល​ដៃ​ក្នុងរឿង​របស់​អ្នក​ដទៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក្នុង​ចំណោម​បងប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក‌ឡំ​ក្នុង​រឿងរ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក្នុង​ចំណោម​បង​ប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ដ​អំពើ​អាក្រក់ ឬ​ឡូក​ឡំ​ក្នុង​រឿង‌រ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 4:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។


ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ


ដ្បិត​យើង​បាន​ឮ​ថា មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​មិន​ធ្វើការ​អ្វីសោះ តែ​ជ្រៀតជ្រែករឿងអ្នកដទៃ​វិញ​។


លើសពីនេះទៅទៀត ពួកនាង​ចេះ​ធ្វើជា​មនុស្ស​ខ្ជិល ទាំង​ដើរចុះឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិនគ្រាន់តែ​ខ្ជិល​ប៉ុណ្ណោះទេ គឺ​ថែមទាំង​និយាយដើម និង​ជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំង​និយាយ​អ្វី​ដែល​មិន​គួរ​និយាយ​ទៀតផង​។


សម្រាប់​ដំណឹងល្អនេះឯង ដែល​ខ្ញុំ​រងទុក្ខលំបាក រហូតដល់​ជាប់ច្រវាក់​ដូច​ឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូល​របស់​ព្រះ​មិន​បាន​ជាប់ចំណង​ទេ។


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


ជាការពិត ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ការ​រងទុក្ខ​ដោយសារ​ធ្វើល្អ ប្រសើរ​ជាង​ការ​រងទុក្ខ​ដោយសារ​ធ្វើអាក្រក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម