ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។
១ កូរិនថូស 6:1 - ព្រះគម្ពីរខ្មែរសាកល ក្នុងចំណោមអ្នករាល់គ្នា កាលណាមានបញ្ហាជាមួយអ្នកឯទៀត តើមានអ្នកខ្លះហ៊ានប្ដឹងនៅចំពោះមនុស្សទុច្ចរិត គឺមិនប្ដឹងនៅចំពោះវិសុទ្ធជនឬ? Khmer Christian Bible បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាមានជម្លោះជាមួយអ្នកដទៃ ម្ដេចក៏ហ៊ានឲ្យគេជំនុំជម្រះនៅចំពោះមុខមនុស្សទុច្ចរិត ប៉ុន្ដែមិនហ៊ាននៅចំពោះមុខពួកបរិសុទ្ធដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអ្នករាល់គ្នា ពេលអ្នកណាម្នាក់មានរឿងឈ្លោះប្រកែកនឹងម្នាក់ទៀត ម្ដេចក៏ហ៊ានយករឿងនោះទៅប្ដឹងពួកមនុស្សទុច្ចរិត ហើយមិនទុកឲ្យពួកបរិសុទ្ធកាត់ក្ដី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់ឲ្យកាត់ក្ដី មិនទុកឲ្យប្រជាជនដ៏វិសុទ្ធកាត់ក្ដីវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី អាល់គីតាប ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់អុលឡោះឲ្យកាត់ក្ដី មិនទុកឲ្យប្រជាជនដ៏បរិសុទ្ធកាត់ក្ដីវិញ! |
ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។
ដោយហេតុនេះ ប្រសិនបើដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់ មានបណ្ដឹងទាស់នឹងអ្នកណា នោះមានសាលាក្ដីបើកស្រាប់ ហើយអភិបាលក៏នៅដែរ ដូច្នេះចូរឲ្យពួកគេប្ដឹងគ្នាចុះ។
ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
ដ្បិតព្រះមិនមែនជាព្រះនៃភាពច្របូកច្របល់ទេ គឺជាព្រះនៃសន្តិភាពវិញ។ ដូចក្នុងក្រុមជំនុំទាំងអស់របស់វិសុទ្ធជន
ចំពោះការប្រមូលតង្វាយសម្រាប់វិសុទ្ធជន ដូចដែលខ្ញុំបានបង្គាប់ក្រុមជំនុំទាំងប៉ុន្មាននៅកាឡាទីយ៉ាងណា ចូរអ្នករាល់គ្នាធ្វើយ៉ាងនោះដែរ។
បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា អ្នកផ្ទះរបស់ស្ទេផាណាស ជាផលដំបូងនៅអាខៃ ហើយពួកគេបានថ្វាយខ្លួនក្នុងការបម្រើវិសុទ្ធជន។ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នា
ដ្បិតខ្ញុំមានអ្វីពាក់ព័ន្ធនឹងការកាត់ទោសអ្នកខាងក្រៅ? តើមិនមែនអ្នកខាងក្នុងទេឬ ដែលអ្នករាល់គ្នាត្រូវកាត់ទោស?
ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមានប្រាជ្ញា អាចដោះស្រាយរវាងបងប្អូនរបស់ខ្លួនបានទេឬ?