Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:38 - ព្រះគម្ពីរខ្មែរសាកល

38 ដោយហេតុនេះ ប្រសិនបើ​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់ មាន​បណ្ដឹង​ទាស់នឹង​អ្នកណា នោះ​មាន​សាលាក្ដី​បើក​ស្រាប់ ហើយ​អភិបាល​ក៏​នៅ​ដែរ ដូច្នេះ​ចូរឲ្យ​ពួកគេ​ប្ដឹង​គ្នា​ចុះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ប៉ុន្ដែ​បើ​លោក​ដេមេទ្រាស​ និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់​មាន​បណ្ដឹង​នឹង​នរណា​ម្នាក់​ នោះ​សាលា​ក្ដី​មាន​ស្រាប់​ ហើយ​អស់​លោក​អភិបាល​ក៏​មាន​ដែរ​ ចូរ​ឲ្យ​គេ​ប្ដឹង​គ្នា​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ប្រសិន‌បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​មក​ជា‌មួយគាត់ មាន​រឿង​អ្វី​ទាស់​នឹង​អ្នក​ណា នោះ​មាន​សាលា​ក្តី​បើក​ចំហ​ស្រាប់ ហើយ​មាន​ទាំង​លោកអភិបាល​ជាតិ​រ៉ូម​ផង ត្រូវ​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ប្រសិន​បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ដូច្នេះ បើ​សិន​ជា​ដេមេ‌ទ្រាស នឹង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សំរាប់​ជំនុំ‌ជំរះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅ‌ក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹង‌ប្តល់​គ្នា​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ប្រសិន​បើ​លោក​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិ‌ភូ រក​យុត្ដិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។

សូមមើលជំពូក ចម្លង




កិច្ចការ 19:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។


គាត់​នៅ​ជាមួយ​អភិបាល​ឈ្មោះ​ស៊ើគាស​ប៉ូឡូស ដែលជា​មនុស្ស​ឈ្លាសវៃ​។ អភិបាលនេះ​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ហៅ​បារណាបាស និង​សូល​មក​។


ប៉ុន្តែ​អេលីម៉ាស​ដែលជា​គ្រូធ្មប់​នោះ (​ដ្បិត​ឈ្មោះ​អេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់​) បាន​ប្រឆាំង​នឹង​ពួកគេ ដោយ​ព្យាយាម​បង្វែរ​អភិបាល​ចេញពី​ជំនឿ​។


នៅពេល​ប៉ូល​រៀបនឹង​បើក​មាត់​និយាយ កាលីយ៉ូ​មានប្រសាសន៍​នឹង​ពួកយូដា​ថា៖ “‍ឱ ពួក​ជនជាតិយូដា​អើយ! ប្រសិនបើ​ជា​បទល្មើស ឬ​បទឧក្រិដ្ឋ​ដ៏សាហាវ​ណាមួយ​មែន​នោះ ខ្ញុំ​ក៏​អាចនឹង​គាំទ្រ​អ្នករាល់គ្នា​ដោយ​សមហេតុផល


ពោលគឺ មាន​ជាងប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស បាន​ធ្វើឲ្យមាន​ចំណូល​មិន​តិច​ទេ​ដល់​ពួក​ជាង តាមរយៈ​ការ​ធ្វើ​រូបវិហារ​ព្រះម៉ែ​អរតេមីស​ពី​ប្រាក់​។


ប៉ុន្តែ​ប្រសិនបើ​អស់លោក​ទាមទារ​អ្វី​លើសពីនេះទៅទៀត នោះ​ត្រូវ​ដោះស្រាយ​នៅក្នុង​អង្គប្រជុំ​ដែល​ស្របច្បាប់​។


ក្នុងចំណោម​អ្នករាល់គ្នា កាលណា​មាន​បញ្ហា​ជាមួយ​អ្នកឯទៀត តើ​មាន​អ្នកខ្លះ​ហ៊ាន​ប្ដឹង​នៅចំពោះ​មនុស្ស​ទុច្ចរិត គឺ​មិន​ប្ដឹង​នៅចំពោះ​វិសុទ្ធជន​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម